ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែលដាក់ពង្រាយកម្លាំងបោសសម្អាតមីន នៅខេត្តស្វាយរៀង

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែលដាក់ពង្រាយកម្លាំងបោសសម្អាតមីន នៅខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែលដាក់ពង្រាយកម្លាំងបោសសម្អាតមីន នៅខេត្តស្វាយរៀង ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមាន​ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រីប្រតិភូអាជ្ញាធរមីន ឯកឧត្ដមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងឯកឧត្តមអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីកងកម្លាំងប្រតិបត្តិករបោសម្អាតមីន ក្រុមប្រឹក្សាឃុំថ្នាធ្នង់ មេភូមិ អនុភូមិ លោក លោកស្រីដែលពិការក្នុងសម័យសង្គ្រាមជាច្រើននាក់ទៀត។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ជំនួសមុខឱ្យរដ្ឋបាលខេត្តស្វាយរៀង សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមាន ឯកឧត្តមទេសរដ្ឋមន្រ្ដី អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លោក លោកស្រី ព្រមទាំងកងកម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃផ្ដល់កិត្ដិយសអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីសំណេះសំណាលដ៏មានសារៈ-សំខាន់នាពេលនេះ និងអគុណចំពោះអាជ្ញាធរមីនកម្ពុជា ដែលបានរៀបចំឲ្យមានពិធីសំណេះសំណាលនៅថ្ងៃនេះ ដែលមិនត្រឹមតែបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា ចំពោះសុខទុក្ខរបស់កងកម្លាំងប្រតិបត្ដិករបោសសម្អាតមីនរបស់យើងប៉ុណ្ណោះ ប៉ុន្តែក៏ជាការលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្តដល់យើងទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ ឲ្យខិតខំរួមគ្នាពុះពារសម្រេចនូវបេសកកម្មជាតិដ៏មានសារៈសំខាន់ គឺការបោះសម្អាតសំណល់ជាតិផ្ទុះឲ្យអស់ពីក្រោមដី ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសម្រេចគោលដៅឈានទៅប្រកាសខេត្ដស្វាយរៀង ជាខេត្ដអស់មីននាពេលខាងមុខ ហើយដែលនេះក៏ជាការផ្សព្វផ្សាយពីការចាប់ផ្ដើមអនុវត្តនូវគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដល់ភាគីពាក់ព័ន្ធ សាធារណជន និងប្រជាពលរដ្ឋ បានជ្រាប និងចូលរួមគាំទ្រអនុវត្តផងដែរ ។

ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមប្ដេជ្ញាគាំទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងជាមួយកម្លាំងអាជ្ញាធរមីន កម្លាំងប្រតិបត្ដិករបោសសម្អាតមីន ស៊ីម៉ាក់ និងក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ សូមសហការផ្ដល់ព័ត៌មាន អំពីទីតាំងទាំងនោះ ដល់អាជ្ញាធរដែនដី កម្លាំងបោសសម្អាតមីន ដើម្បីយើងរៀបចំផែនការធ្វើការបោសសម្អាត ប្រមូលយកទៅកម្ទេចចោល សំដៅធានាផ្ដល់សុវត្ថិភាពដល់ការប្រើប្រាស់ដី និងស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់កិច្ចសហការឲ្យពេញលេញ ដល់កម្លាំងប្រតិបត្ដិករបោសសម្អាតមីនស៊ីម៉ាក់ ដែលកំពុងអនុវត្ដក្រោមគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ឲ្យបំពេញការងារប្រកបដោយសុវត្ថិភាព និងជោគជ័យតាមផែនការ ដែលបានគ្រោងទុក ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.