ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

សារធាតុញៀនគេអាចបន្សាបបាន តែចិត្តញៀនមិនងាយបន្សាបបានទេ

សារធាតុញៀនគេអាចបន្សាបបាន តែចិត្តញៀនមិនងាយបន្សាបបានទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សារធាតុញៀនគេអាចបន្សាបបាន តែចិត្តញៀនមិនងាយបន្សាបបានទេ!

នៅវេលាម៉ោង១៣និង១៦នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម រយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ ដែលកំពុង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ នៅចំណុចផ្ទះលេខ៣៦៦ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ទីតាំងដែលបានរាយការណ៍។ ពេលកម្លាំងអន្តរាគមន៍ ចុះទៅដល់ ជនសង្ស័យបានរត់ចូលពួនសំងំលាក់ខ្លួន ក្នុងផ្ទះអ្នកជិតខាង ភ្លាមនោះកម្លាំងអន្តរាគមន៍ ក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យេស សម័យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៦៦ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបានប្រគល់ឱ្យ កម្លាំងមជ្ឈមណ្ឌលស្តានីតិសម្បទា អ្នកញៀនគ្រឿងញៀនកងពលតូចលេខ៣១ ដើម្បីយកទៅធ្វើការព្យាបាលនិងស្តានីតិសម្បទាបន្ត។

ជនសង្ស័យ យេស សម័យ គឺជាមនុស្សធ្លាប់ញៀនថ្នាំជាប្រចាំ និងធ្លាប់ចូលមជ្ឈមណ្ឌលស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ចំនួន០៣លើក រួចមកហើយ តែយ៉ាងណាក៏ដោយ បើទោះបីជាបុគ្គលរូបនេះ បានបន្សាបសារធាតុញៀនអស់ក៏ពិតមែន តែចិត្តមិនលះបង់គ្រឿងញៀនរបស់បុគ្គលរូបនេះ គឺមិនអាចបន្សាបបានឡើយ ហេតុដូច្នេះហើយ ក្រោយពេលដែលបានចេញពីមជ្ឍមណ្ឌល ស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន រាល់លើក បុគ្គលរូបនេះ តែងតែបន្តបំពានគ្រឿងញៀនជាដដែល។ ពាក្យចាស់លោកពោលថា បើចង់ឲ្យទេវតាជួយ ត្រូវជួយខ្លួនឯងជាមុនសិន៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.