លោក ខៀវ កាញារីទ្ធ ជម្រុញឱ្យលុបបំបាត់ការប្រើប្រាស់តួនាទីកាសែត មកជេរប្រមាថគេឯង!
(ភ្នំពេញ)៖ ថ្លែងក្នុងពេលទទួលជួបប្រតិភូជាង២០រូប នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលដឹកនាំដោយ លោក ហ៊ុយ វណ្ណៈ ប្រធានស.ស.ស.ក នៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ។
លោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យសហព័ន្ធពិចារណា រកវិធីក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌ សារព័ត៌មាន ។
ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថ ដែលបានកើតមានកន្លងមក.!។

ក្នុងនោះដែរ លោក ខៀវ កាញារីទ្ធ ក៍បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយសមាគមកាសែតជាង៥០នៅកម្ពុជា នៅក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។ លោក ខៀវ កាញារីទ្ធ គាំទ្រដល់គម្រោងបន្តបើកវគ្គបណ្តុះបណ្តាលវាគ្មិន ហើយក៏ដូចជាជួយចែករំលែកដល់អ្នកកាសែត ពីការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល។
លោក ខៀវ កាញារីទ្ធ គូសបញ្ជាក់ថាៈ និន្នាការហ្វេសបុក ហាក់ក្លាយទៅជាបែបពាក់កណ្តាលបុរាណសម័យ ខណៈនិន្នាការ TikTok ។
ហាក់ក្លាយជាទីពេញនិយម ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។
រីឯលោក ហ៊ុយ វណ្ណៈ ក៍បានគូសបញ្ជាក់ថាៈ នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ។
ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩។ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាល ការងារមនុស្សធម៌ការងារព័ត៌មាន និងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន ហើយក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង៣៣នាក់ ឱ្យរួចផុតពីការចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥រាជធានី-ខេត្ត។
សម្រាប់ទិសដៅការងារបន្តរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២-២០២៥ ។
លោក ហ៊ុយ វណ្ណៈ បន្តដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរ នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាមសភាពការណ៍ជាក់ស្តែង និងការវិវត្តន៍ប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ៖ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។
ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥គឺ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។
បន្ថែមលើការទទួលស្គាល់ពី ក្រសួងព័ត៌មាន សហព័ន្ធក៏បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃជា តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ឥឡូវៈសហព័ន្ធមានរចនាសម្ព័ន្ធការងារដែលក្នុងនោះ គណៈកម្មការប្រតិបត្តិចំនួន២២រូប ទីប្រឹក្សា៩រូប លេខាធិការដ្ឋាន៩រូបផងដែរ៕




