គយនិងរដ្ឋាករកម្ពុជា ចុះត្រួតពិនិត្យនិងបិទលតាប័ត្រពន្ធគយ រថយន្តពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ចំនួន០៥គ្រឿង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រុមការងារតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើរពន្ធ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មន្ត្រីគយចល័តតំបន់១ និង មន្ត្រីគយសាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក កែវ សារ៉ាត់ បានអញ្ជើញចុះត្រួតពិនិត្យ និងបិទលតាប័ត្រពន្ធគយ រថយន្តពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ចំនួន០៥គ្រឿង ក្នុងចំណោម(៧៥៧គ្រឿង) របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណ: នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។




