ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងការពង្រឹងយន្តការនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ ៖ ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងការពង្រឹងយន្តការនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជំងឺអេដស៍/កាមរោគ នៃក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តមអគ្គនាយក អគ្គស្នងការ អគ្គស្នងការរង ឯកឧត្តមអភិបាលខេត្ត អភិបាលរង ស្នងការ ស្នងការរងទទួលបន្ទុក ប្រធានលេខាធិការដ្ឋាប្រយុទ្ធប្រឆាំងគ្រឿងញៀនរាជធានី ខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ចូលរួមប្រមាណ ៥០០នាក់។
កិច្ចប្រជុំនេះមានគោលបំណង៖
១-ពិនិត្យការអនុវត្តការងាររបស់គណៈកម្មាធិការទាំងពីរ
២-ពិនិត្យពិភាក្សាលើគោលនយោបាយលិខិតបទដ្ឋានគតិយុត្តិនានាដែលថ្នាក់ជាតិដាក់ឲ្យអនុវត្ត និងស្តាប់ការបង្ហាញពីបច្ចុប្បន្នភាពស្ថានភាពគ្រឿងញៀន និងជំងឺអេដស៍នៅកម្ពុជា
និងទី៣-ទិសដៅរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជំងឺអេដស៍៕




