ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅលើដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត !

អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅលើដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចម្រុះចុះអនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅលើដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត !

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន ឯកឧត្តម ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បាន ដឹកនាំក្រុមការងារ ចម្រុះ ចុះអនុវត្តវិធានរដ្ឋបាលរុះរើ ផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារដែលរស់នៅ ក្នុងដីកម្មសិទ្ធិរបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត នៅខាងត្បូងមណ្ឌលសុំចតក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ ផងដែរថា អាជ្ញាធរក្រុងប៉ោយប៉ែត បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការរុះរើរលំនៅឋាន ដែលបានសាងសង់នៅលើដីរដ្ឋ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត ចំនួន២លើកមកហើយ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ការដឹកនាំក្រុមការងារចម្រុះចុះមកអនុវត្តវិធានការរដ្ឋបាលចុះរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ដែលបានសាងសង់រំលោភលើដីកម្មសិទ្ធិរបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត ដែលមានការសម្របសម្រួល ពីលោកព្រះរាជាអាជ្ញាធរអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា ដោយអាជ្ញាធរបានខិតខំសម្របសម្រួលគ្រប់នីតិវិធី និងដាក់ឱសានវាទចំនួន២ដងហើយ ដើម្បីឲ្យពួកគាត់រុះរើចេញ តែមិនទទួលយកការសម្របសម្រួល ទើបអាជ្ញាធរ ដឹកនាំកម្លាំងចុះមកអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ ដូច្នេះ ។

ចំណុច ទីតាំងខាងលើនេះ ជា ដី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត នៅចំណុចមុខមណ្ឌលសុំចត ក្រុងប៉ោយប៉ែត ដែល កំពុងតែអនុវត្តការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស រវាងព្រះរាជាណាចក្រកម្ពុជា សហការជាមួយព្រះរាជាណាច្រកថៃឡង់ តាមរយៈនៃអង្គការសុំចតដូច្នេះមិនអាចពន្យាពេលវេលាឲ្យពួកគាត់បន្តរស់នៅលើដីកម្មសិទ្ធិរបស់ក្រសួងសង្គមដែលកំពុងតែអនុវត្តសាងសង់មជ្ឈមណ្ឌលនេះទៀតបានឡើយ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចការសម្របសម្រួល អនុវត្តវិធានរដ្ឋបាលរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២គ្រួសារ នេះ ផងដែរ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានឧបត្ថម្ភថវិការ ក្នុងមួយគ្រួសារ ១០០០ដុល្លារ និងផ្តល់ដីនៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ មួយគ្រួសារទទួលបាន ១០ × ៥០ម៉ែត្រ ផងដែរស្ថិតនៅក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលជីវភាព ដែលពួកគាត់ ព្រមទទួលយកគ្រប់លក្ខណ ដែលអជ្ញាធរ បានណែនាំ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.