ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ ដែលបានជួយដល់ប្រជាពលរដ្ឋប្រកបរបររើសសម្រាប ចំនួន ២៨៣គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ ដែលបានជួយដល់ប្រជាពលរដ្ឋប្រកបរបររើសសម្រាប ចំនួន ២៨៣គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ ដែលបានជួយដល់ប្រជាពលរដ្ឋប្រកបរបររើសសម្រាប ចំនួន ២៨៣គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបររើសសម្រាប ចំនួន ២៨៣គ្រួសារ មកពីខណ្ឌដង្កោ ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់ជើងឯក រាជធានីភ្នំពេញ។

កម្មវិធីថ្ងៃនេះ ដំណើការទៅបានក្រោមជំនួយឧបត្ថម្ភដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និង លោកជំទាវ ឈីវ ភិរម្យ រួមជាមួយ ក្រុមហ៊ុន CP Cambodia, ហាង ធូបកាហ្វេ, ហាង ខយ, ចុងភៅការ សេង ហុកហេង និងសប្បុរសជនជាច្រើនទៀត ដែលបានញ៉ាំងឲ្យកម្មិវធីនេះដំណើរការទៅយ៉ាងរលូន និងប្រកបដោយ ភាពស្និទ្ធស្នាល និងរស់រាយរាក់ទាក់ជាទីបំផុត។

មានមតិក្នងកម្មវិធី ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងអរគុណសន្តិភាព អរគុណសម្តេចតេជោ បានស្នើឲ្យមាតា បិតាគ្រប់ត្រូវបញ្ចូនកូនទៅចូលរៀនឲ្យបានគ្រប់គ្រប់ៗគ្នា និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

លោកជំទាបបានបន្តទៀតថា តាមរយៈ នៃការចែករំលែកធនធាន នៅក្នុងថ្ងៃនេះគឺជាការកសាងនូវអំពើល្អ ដោយបានបង្ហាញនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ នឹងជួយឲ្យកុមារដែលនៅក្នុងបន្ទុកមានការលូតលាស់ល្អ ជាពិសេស គឺបញ្ញា ស្មារតី និងចំណេះដឹង ។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋក្នុងកម្មវិធី ត្រូវ ៖
១. បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិឌ្ឍន៍ជាតិ
៣. ចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗផងដែរ ។
២. បានស្នើឲ្យ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ រួមជាមួយសប្បុរសជនដទៃ បន្ត សកម្មភាពមនុស្សធម៌ និងជាការចែករំលែកនូវក្តីស្រឡាញ់ តាមវប្បធម៌នៃការចែករំលែកនេះបន្តជួយ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.