ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំទីទួលសុវត្ថិភាពចំនួន៩ រួចរាល់និងត្រៀមកម្លាំងពិសេសជិត ២ពាន់នាក់ត្រៀមសម្រាប់ជម្លៀសពលរដ្ឋពីទឹកជំនន់ !

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំទីទួលសុវត្ថិភាពចំនួន៩ រួចរាល់និងត្រៀមកម្លាំងពិសេសជិត ២ពាន់នាក់ត្រៀមសម្រាប់ជម្លៀសពលរដ្ឋពីទឹកជំនន់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំទីទួលសុវត្ថិភាពចំនួន៩ រួចរាល់និងត្រៀមកម្លាំងពិសេសជិត ២ពាន់នាក់ត្រៀមសម្រាប់ជម្លៀសពលរដ្ឋពីទឹកជំនន់ !

(ភ្នំពេញ) ៖ បញ្ហាជំនន់ទឹកភ្លៀងនៅតែធ្វើឱ្យ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានសេចក្តីព្រួយ បារម្ភហេតុដូច្នេះហើយទើបបានគេរៀបចំទីទួលសុវត្ថិភាពរួចជាស្រេចដើម្បីការពារគ្រោះទឹកជំនន់ជាយថាហេតុ ។ ក្រៅពីជំនន់ទឹកភ្លៀងគេព្រួយបារម្ភផងដែរអំពីទឹកជំនន់ទន្លេមេគង្គ។ ដូច្នេះការរៀបចំទីទួលសុវត្ថិភាពគឺជារឿងដែលត្រូវតែធ្វើជាចាំបាច់។

មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ឱ្យដឹងថា គិតត្រឹមពេលនេះក្រុមមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហការជាមួយអាជ្ញាធរខេត្ត បានសាងសង់រួចរាល់ទីសុវត្ថិភាពជាច្រើន សម្រាប់ជម្លៀសប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់។ ទីទួលសុវត្ថិ ភាពដែលសាងសាង់រួចរាល់នេះ គឺមានទាំងលក្ខណៈស្តង់ដារ និងមិនទាន់ស្តង់ដារ។

បច្ចុប្បន្នជំនន់ទឹកភ្លៀងគឺបានវាយប្រហារលើបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះពុំទាន់មានការជន់លិចបំផ្លិចបំផ្លាញខ្លាំងក្លាយ៉ាងណាក្ដី គណៈ កម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ ក៏បានត្រៀម ខ្លួនរួចរាល់ក្នុងការជួយសង្គ្រោះ ជម្លៀសប្រជាពលរដ្ឋផងដែរ។ ការត្រៀមបម្រុងនេះគឺដើម្បីទប់ស្កាត់សកម្មភាពដែលអាចនឹងកើតឡើងជាយថាហេតុពីព្រោះថាក្រៅពីជំនន់ទឹកភ្លៀងក៏អាចមានចំនួនទឹកទន្លេមេគង្គផងដែរ។

ការត្រៀមជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព គឺគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការ​ជា មួយដៃគូ បានសាងសង់រួចរាល់ ទីទួលសុវត្ថិភាពចំនួន ៩ទីតាំង ក្នុងនោះគឺមាន ៥ទីតាំង​ក្នុងខេត្តកំពង់ធំ, ២ទី តាំងក្នុងខេត្តកំពង់ឆ្នាំង និង២ទីតាំងទៀតនៅក្នុងខេត្តពោធិ៍ សាត់។ នេះជាការលើកឡើងរបស់ លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សាគណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រង​គ្រោះមហន្តរាយ។

ចំនួនទីតាំងសុវត្ថិភាពដែលបានសាងសង់រួចរាល់ពិតជាមិនអាចឆ្លើយតបសម្រាប់អ្វីដែលនឹងកើតឡើងនោះទេ។ ទន្ទឹមនឹងមានការសាងសង់ទីទួលសុវត្ថិភាពមួយចំនួនរួចរាល់ទីប្រឹក្សាគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ បាន​បន្តថា ចំនួននេះគឺមិនទាន់គ្រប់គ្រាន់នោះទេ។ ជាក់ស្ដែង​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ ​ក៏មានផែនការសាងសង់បន្ថែម នៅតាម​ទីខេត្តដែលប្រឈមផងដែរ។ ក្នុងនោះមានដូចជាខេត្តបន្ទាយមានជ័យ,បាត់ដំបង,ឧត្តរមានជ័យជាដើម។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមកងកម្លាំងចំនួន ១៦កង ស្មើនឹង​ជិត ២០០០នាក់ ដើម្បីចុះអន្តរាគមភ្លាមៗផងដែរ។ កងកម្លាំងចំនួន១៦ កង នេះ គឺសុទ្ធតែទទួលបានការហ្វឹកហាត់និងបំពាក់សម្ភារគ្រប់គ្រាន់ក្នុងការសង្រ្គោះ។

បច្ចុប្បន្នទោះមានការជន់លិចតាមបណ្ដាខេត្តមួយចំនួនក្ដី ក៏ពុំទាន់មានការបញ្ជូនកងកម្លាំងពិសេស​របស់គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រងគ្រោះមហន្តរាយ​ ចុះទៅអន្តរាគមជួយនោះទេ ព្រោះកង​កម្លាំងតាមបណ្ដាខេត្តទាំងនោះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយ។

បើតាមការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុ និយមបញ្ហាអាកាសធាតុនៅកម្ពុជា គឺបន្តមានភ្លៀងធ្លាក់ជាប្រចាំ។ ហេតុដូច្នេះហើយទើបគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្រសួងធនធានទឹកបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែសីហា គឺមានភ្លៀងបន្តធ្លាក់ ដែលអាចបង្កឱ្យ​បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប មានជំនន់ទឹក ភ្លៀង ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ឧត្តរមានជ័យ។ ចំពោះតំបន់ទំនាបកណ្ដាល ដែលអាចមានការ​ប្រឈម​ជំនន់ទឹកភ្លៀង គឺខេត្តកំពង់ធំ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.