កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្គាបករណីប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តមណ្ឌលគិរី÷ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្គាបករណីប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២២ នាវេលាម៉ោង១៤និង២១នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដា បានចុះបង្ក្រាបករណីចាត់ចែងឲ្យប្រេីប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមានចំនួន០២ទីតាំង ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។
-ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមាន
បទបញ្ជាព្រមទាំងមានការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីក្នុងការបង្ការទប់ស្កាត់នូវរាល់បទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង២១នាទី លោកបានបញ្ជាកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងលោកមេភូមិចុងផាង ដឹកនាំកិច្ចប្រត្តិការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
-កម្លាំងសមត្ថកិច្ចជំនាញយើងបានចុះធ្វើការបង្រ្កាបករណីចាត់ចែងឲ្យប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះឈ្មោះ តាន កន្ធឿន និងចំណុចផ្ទះឈ្មោះ ស្រ៊ាង ស៉ីសិត ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
-កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ មានឈ្មោះ ដូចខាងក្រោម៖
ទី១.ឈ្មោះ វឿន ស៊ាងហៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ទី២.ឈ្មោះ មាស ផាល ភេទប្រុស អាយុ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ទី៣.ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ទី៤.ឈ្មោះ អែម ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ទី៥.ឈ្មោះ មីន ហ្វា ភេទប្រុស អាយុ ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
+ជនសង្ស័យខាងលេីបានធ្វេីតេស្តទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)ទាំង៥នាក់។
-កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរ និងចាប់យកសម្ភារៈ វត្ថុតាងរួមមានដូចខាងក្រោម៖
១.ម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ទឹកប៊ិច គ្មានស្លាកលេខ
២.ទូរសព្ទដៃចំនួន ០២គ្រឿង (ម៉ាក NOKIA ចុចពិល ពណ៌ខ្មៅ ១គ្រឿង និងម៉ាកVIVO ពណ៌ផ្ទៃមេឃ ១គ្រឿង)
៣.ឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន
-បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុងកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។





