ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

ស្ថានភាព​ទឹក​លើ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​បាន​ស្រក​ចុះ​វិញ​ហើយ​នៅ​ព្រឹក​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បន្ទាប់ពី​មាន​ភាព​កង្វល់​ដោយសារ​ស្ថានភាព​ទឹក​ហក់​ឡើង​ខ្ពស់​គួរ​ឲ្យ​បារម្ម​ណ៍​កាលពី​ថ្ងៃ​ទី​២៦​ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​នោះ គេ​សង្កេតឃើញ​វត្តមាន លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត និង​មន្ត្រី​ជំនាញ បាន​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​នៅ​ស្ថានីយ​ទំនប់​វា​រី​អគ្គិសនី​កំចាយ ដែល​ស្ថិត​ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ប៉ុន្តែ​បើ​តាម​ប្រភព​ពី​ក្រុម​អាជ្ញាធរ​ខេត្ត​កំពត បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០១៧​នេះ​ស្ថានភាព​ទឹក​នៅ​លើ​ស្ថានីយ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​បាន​ច្រក​ចុះ​បន្តិច​វិញ​ហើយៗ​បើ​ប្រៀបធៀប​កម្ពស់​ទឹក​កាល​ពី​ម្សិល បាន​ឡើង​រហូត​ដល់​ទៅ​១៤៩​មែត្រ ប៉ុន្តែ​នៅ​ព្រឹក​នេះ​ទឹក​បា​នស្រក​ចុះ​នៅត្រឹមតែ​១៤៨.៣០​ម៉ែត្រ​ប៉ុណ្ណោះ​។​ដោយឡែក ចំពោះ​ស្ថានភាព​ទឹកជំនន់​ភ្លៀង​នៅតាម​តំបន់​មួយចំនួន នៃ​ខេត្ត​កំពត ក៏​បា​នស្រក​ចុះ​វិញ​ជា​បណ្តើរៗ​ហើយ ដោយ​ផ្ទៃ​ទឹក​នៅ​តាម​ដងព្រែក​កំពត មាន​លំហូរ​ខ្លាំង​ដែល​អាច​ច​ញ្ចៀ​ស​ទឹក​ចេញពី​ចំណុច​ដែល​កំពុង​ប្រកាសអាសន្ន​បាន​ផង​ដែរ​។​

​ជាមួយ​នឹង​ភាព​កង្វល់​នេះដែរ អាជ្ញាធរ​ខេត្ត​កំពត ក៏បាន​លើកឡើង និង​ប្រកាស​ជា​សាធារណៈ​ថា ថ្វី​ត្បិត​ស្ថានភាព​ទឹក​លើ​ស្ថានីយ​ទំនប់​វា​រី​អគ្គិសនី​មាន​កម្ពស់​រហូតដល់​១៤៩​ម៉ែត្រ ប៉ុន្តែ​វា​មិន​ស្ថិតក្នុង​ស្ថានភាព​ប្រកាសអាសន្ន​នោះ​ទេ ដរាបណា​កម្ពស់​ទឹក​ឈាន​ដល់​កម្ពស់​ជាង​១៥០​ម៉ែត្រ​ឡើងទៅ ទើប​ជា​ករណី​ព្រួយ​បារ​ម្មណ៍ និង​ត្រូវ​ប្រកាស​អាសន្ន ដើម្បី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​។​ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ភ័យ​ខ្លាច​ពី​កត្តា​ដូច​ខាងលើ​អី ព្រោះ​ខណៈ​នេះ​ទាំង​អាជ្ញាធរ ទាំង​ជំនាញ ព្រម​ទាំង​ក្រុមហ៊ុន​ស្ថានីយ​វា​រី​អគ្គិសនី​កំចាយ កំពុងមាន​វិធានការ​ទប់ស្កាត់​ដោយ​ហ្មត់ចត់​បំផុត ដោយ​ពុំ​មាន​ការធ្វេសប្រហែស​ឡើយ​។​

​ម្យ៉ាងទៀត​អំឡុង​ពេល​នេះ អាជ្ញាធរ​និង​សមត្ថកិច្ច បាន​និង​កំពុង​យកចិត្តទុកដាក់ ដើម្បី​ចុះ​ត្រួតពិនិត្យ ស្ថានភាព​ទឹក​នៅ​គ្រប់​ទីកន្លែង​នៃ​ភូមិសាស្ត្រ​ទូទាំង​ខេត្ត សម្រាប់​ឆ្លើយតប នូវ​គ្រោះ​មហន្តរាយ​ផ្តើម​ពី​ធម្មជាតិ​នេះ​។​/ ណា​រិទ្ធ​

 

img20170727r1-(2) img20170727r1-(4) img20170727r1-(11) img20170727r1-(8)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.