ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍អំពាវនាវនៅថ្ងៃទី២៩ ខែសីហានេះ ដល់អាណាព្យាបាលគ្រប់រូប បន្តជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីកសាងគ្រឹះចំណេះដឹងរឹងមាំសម្រាប់អនាគត។

ក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដោះស្រាយរាល់បញ្ហាប្រឈម ទាំងលើជីវភាពរស់នៅ សុវត្ថិភាព និងសន្តិសុខសង្គម ដើម្បីធានាលទ្ធភាពនៃការសិក្សារៀនសូត្ររបស់សិស្ស។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងសប្បុរសជន ដែលបានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាកសាងរហូតលេចចេញជារូបរាងសមិទ្ធផលនៅថ្ងៃនេះ ដោយបានចាត់ទុក សមិទ្ធផលនេះថា ជាការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំដល់យុវជនជាពិសេសសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិ ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវចូលរួមពង្រឹង និងគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ព្រោះការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែជាការការពារជីវិតនិងសុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសីលធម៌និងធ្វើជាគំរូល្អក្នុងសង្គមផងដែរ។

គួរកត់សម្គាល់ថា នៅក្នុងស្រុកស៊ីធរកណ្តាល មានគ្រឹះស្ថានសិក្សារដ្ឋ ចំនួន៥៩កន្លែង ក្នុងនោះមានវិទ្យាល័យ ២កន្លែង អនុវិទ្យាល័យ៩កន្លែង បឋមសិក្សា ៤៧កន្លែង និងមានសាលាមត្តេយ្យ ដាច់ពីបឋមសិក្សា ១កន្លែង។ ដោយឡែក អគារសិក្សា ១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ ដែលដាក់សម្ពាធឱ្យប្រើសប្រាស់ជាផ្លូវការនៅថ្ងៃនេះ ត្រូវបានកសាងចាប់តាំងពីឆ្នាំ២០២៤ និងរួចរាល់ក្នុងឆ្នាំ២០២៦។

សូមបញ្ជាក់ជូនថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក មានបុគ្គលិកសរុប ចំនួន ៧៣នាក់ ស្រី ១៥នាក់ និងមានសិស្ស សរុបចំនួន ១ ៦៩២នាក់ ស្រី ចំនួន ៩៤៤នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.