ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ៖ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម
ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍ អំពី .ស្ថានភាពភូមិសាស្ត្រ .រចនាសម្ព័ន្ធរបស់កងកម្លាំង .ការងារគ្រប់
គ្រងដឹកនាំបញ្ជា .កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងការងារកសាងអង្គភាព សម្រេចបាននូវសមិទ្ធិផលថ្មីៗ ជាបន្តបន្តាប់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ឯកឧត្តម បានគាំទ្រ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត ចំណាយធនធានសម្ភារៈ ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែក ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។

ឯកឧត្តម បន្តថ្លែងថា ស្នាដៃ ពលិកម្មខាងលើនេះហើយ ទើបបងប្អូនកងកម្លាំងយើង ទទួលបានការលើកទឹកចិត្ត តាមរយៈការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនបងប្អូន នាឱកាសនេះ ។

ដើម្បីធានានិរន្តរភាពការងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង បានមានប្រសាសន៍ ណែនាំផ្ដាំផ្ញើនិងដាក់ចេញនូវទិសដៅការងារ១២ ចំណុច ដល់លោកលោកស្រីស្នងការរងផែនជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ឃុំ-សង្កាត់ យកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៖

*ទី១-ការងារជំរុញលើកទឹកចិត្ត ដល់មន្ត្រីដែលសកម្ម ក្នុងការអនុវត្តតួនាទីភារកិច្ច ត្រូវគិតគូរឱ្យបានច្បាស់លាស់ ពិនិត្យវាយតំលៃ លើកលទ្ធផល ស្នាដៃ តាមឋានានុក្រម ដោយសុក្រឹត្យភាព តម្លាភាព សុច្ចរិតភាព និងត្រូវការអនុវត្តវិន័យចំពោះមន្ត្រីអសកម្ម ក្នុងការបំពេញភារកិច្ច តាមលក្ខន្តិកៈដោយឡែក
នៃក្របខណ្ឌមន្ត្រីនគរបាលជាតិ ។

*ទី២-ចំពោះការងារជំរឿនមន្ត្រីនគរបាលជាតិ នាពេលខាងមុខ គឺដើម្បីរកស្វែងរកឱ្យឃើញ មន្ត្រីដែលមានវត្តមានជាក់ស្តែងកំពុងបម្រើការងារនៅតាមអង្គភាពនីមួយៗ ព្រមទាំងត្រៀមលក្ខណៈសម្បត្តិ គ្រប់ជ្រុងជ្រោយ សម្រាប់មន្ត្រីនគរបាលជាតិបន្តវេន ។

*ទី៣-បន្តយកចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខ:២២៣ សរណ ស្ដីពីការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ។

*ទី៤-ការងារអតីតយុទ្ធជន រៀបចំចងក្រងបញ្ជីឈ្មោះ មន្ត្រីនគរបាលជាតិ ដែលចូលនិវត្តន៍ ធ្លាប់បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវរៀបចំកម្មវិធីចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ តាមពេលវេលាណាមួយដែលបានកំណត់។

*ទី៥-បន្តយកចិត្តទុកដាក់ អនុវត្តនូវគោលការណ៍ របស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។

*ទី៦-បន្តជំរុញការផ្សព្វផ្សាគោលនយោបាយ”ភូមិ-ឃុំ-
សង្កាត់មានសុវត្ថិភាព” ឱ្យសកម្មស៊ីជម្រៅ ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ សំដៅលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្ត ឱ្យមានលទ្ធផលល្អប្រសើរ ព្រមទាំងទទួលយកយោបល់របស់ប្រជាពលរដ្ឋ នូវបញ្ហាប្រឈម ក្ដីកង្វល់ធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា ។

*ទី៧-ត្រូវយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ើងម៉ាត់
បទបញ្ជារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នូវអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) និងល្បែងស៊ីសងខុសច្បាប់។

*ទី៨-ត្រូវរៀបចំផែនការត្រួតពិនិត្យឆែកឆេរអាវុធគ្រឿងផ្ទុះតាមបែបចំហ និងចុះធ្វើរដ្ឋបាល ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ការប្រើប្រាស់អាវុធ ព្រមទាំងធ្វើបច្ចុប្បន្នភាពអាវុធជាតិផ្ទុះរៀបចំថែរក្សាអាវុធ យុទ្ធោបករណ៍ ឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន ។

*ទី៩-ត្រូវបន្តពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ តាមរយៈការគ្រប់គ្រងបញ្ជីវត្តមាន ឬការប្រជុំជួរ ការត្រួតពិនិត្យការគ្រងឯកសណ្ឋាន និងពាក់សញ្ញាសម្គាល់នគរបាលជាតិឱ្យបានត្រឹមត្រូវ តាមការកំណត់ក្នុងបទវិន័យនគរបាលជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ អប្បកិរិយា សេចក្តីថ្លៃថ្នូររបស់កងកម្លាំង និងការសម្ងាត់របស់អង្គភាព។

*ទី១០-ពង្រឹងការងារប៉ុស្ដិ៍នគរបាលរដ្ឋបាល និងការងារគ្រប់គ្រងអធិការដ្ឋាននគរបាលក្រុង-ស្រុក ចុះត្រួតពិនិត្យស្ថានភាពការងារជាក់ស្ដែង របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាល ព្រមទាំងខិតខំគៀងគរសប្បុរសជន ដើម្បីចូលរួមកសាងអភិវឌ្ឍន៍ អង្គភាព ឱ្យទទួលបានភាពរីកចម្រើន។

*ទី១១-បន្តពង្រឹងការងារកម្លាំងល្បាត ត្រួតពិនិត្យភូមិសាស្ត្រ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាពិសេសក្នុងអំឡុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ។

*ទី១២-ពង្រឹងស្មារតី មនសិការ ហើយផ្សាភ្ជាប់កិច្ចសហការជាមួយមន្ទីរ អង្គភាព ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង ។

សរុបសេចក្តីមកកិច្ចខំប្រឹងប្រែង របស់កងកម្លាំងនគរបាលជាតិទាំងអស់ មិនត្រូវតែធានាការពារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ឍន៍ ប្រទេសជាតិយើង ឱ្យទទួលបានកាន់តែរីកចំរើនលើគ្រប់វិស័យ ។

សូមបញ្ជាក់ដែរថា ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រួមមាន៖ តម្លើងឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯកចំនួន២ រូប និងតែងតាំងមុខតំណែងចំនួន ៨រូប(ថ្នាក់ស្នងការរងចំនួន២រូប និងនាយការិយាល័យចំនួន០៦ រូប) ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.