ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់

ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ :នៅរសៀលថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដើម្បីចាត់វិធានការជាថ្មី ក្នុងការបង្ការទប់ស្កាត់កុំឱ្យបាក់បន្តទៀត ក្រោយពេលច្រាំងទន្លេមួយកន្លែងនេះបានបាក់ម្តងហើយកាលពីដើមឆ្នាំ២០២៥មកន្លងទៅ។

លោក​ ព្រាប មុន្នី ចៅសង្កាត់​ព្រែកលៀប​បានឱ្យដឹងថា៖ ច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីរាត្រីទៀបភ្លឺថ្ងៃទី១៥ តុលា ដែលមានទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
បើទោះបីកំពុងបំពេញទស្សនះកិច្ចនៅក្រៅប្រទេសក្ដីក្រោយទទួលបានសេក្ដីរាយការភ្លាមថាច្រាំងទន្លេមេគង្គនេះ បានបាក់ស្រុតកាលពីថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០២៦​ ឯកឧត្ដម ឃួង ស្រេង បានចាត់ឱ្យអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យភ្លាមៗ ដើម្បីត្រៀមចាត់វិធានការជួសជុល និងស្ថាបនាផ្លូវឡើងវិញសំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក​ ព្រាប មុន្នី បានបញ្ជាក់ថា ទីតាំងខាងលើនេះបានបាក់ស្រុតម្តងហើយ កាលពីថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥កន្លងទៅ ហើយនៅរាត្រីទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ​ ក៏បានបាក់បន្តទៀត។​ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពាក់ព័ន្ធនិងគ្រោះមហន្តរាយដោយធម្មជាតិនេះអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ពោលគឺបានដោះស្រាយជូនពលរដ្ឋភ្លាមៗតែម្តង។

ក្នុងឱកាសចុះពិនិត្យនោះឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ ណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ ដាក់គ្រឿងចក្រជាបន្ទាន់ ដោយចាក់ដីលុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ជាមួយនិងការធ្វើលិខិតស្នើទៅក្រសួងធនធានទឹកនិងឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំងខាងលើបន្តទៀតដើម្បីបង្វែផ្លូវទឹកកុំឲ្យទឹកហូរបុកទីតាំងនេះបណ្តាលឱ្យបាក់ស្រុតបន្តទៀត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចាត់វិធានការស្ថាបនាផ្លូវដែលរងការបាក់ស្រុតឡើងវិញ នៅចំណុចផ្សារក្រមួន ភូមិខ្ទរ សង្កាត់ព្រែកលៀប ដើម្បីសម្រួលការធ្វើដំណើរ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្រោយបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេខាងលើហើយ នារសៀលថ្ងៃដដែលនេះដែរឯកឧត្តម ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទីតាំងដែលទឹកភ្លៀងលិចផ្លូវនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ​ បន្តទៀត ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាកុំឱ្យមានការលិចលង់នៅពេលមានភ្លៀងខ្លាំងលើកក្រោយទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.