ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ-ស៊ីដនី៖ រាជធានីភ្នំពេញ បានចែករំលែកបទពិសោធន៍អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមបង្ការជំងឺមិនឆ្លង បន្ទាប់ពីទទួលបានពានរង្វាន់ ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក កាលពីម្សិលមិញ, នាព្រឹកថ្ងៃទី២ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ជាមួយអភិបាលក្រុងដុងហ្គុ សាធារណរដ្ឋកូរ៉េ និងអភិបាលក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាពនៃបណ្តាញទំនាក់ទំនង» ។

ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ លោកអភិបាលរាជធានីភ្នំពេញ ត្រូវបានផ្តល់ឱកាស ដើម្បីចែករំលែកបទពិសោធន៍មួយចំនួន ក្នុងនាមជាថ្នាក់ដឹកនាំនៅមូលដ្ឋាន និងជាសមាជិកបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង ដូចជា៖ ការជំរុញសកម្មភាពលើកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ ដែលរដ្ឋបាលរាជធានីភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ លើវិស័យស្នូលមួយចំនួន។

ទន្ទឹមនឹងការលើកកម្ពស់វិស័យសុខាភិបាល ដោយក្នុងនោះ រួមមាន៖ ការអប់រំការរៀបចំដែនដីនគរូបនីយកម្ម ការថែរក្សាបរិស្ថានអនាម័យ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងការពង្រឹងយន្តការ តាមដានជីវភាពប្រជាពលរដ្ឋចាប់តាំងពីថ្នាក់ខណ្ឌ សង្កាត់ រហូតដល់ថ្នាក់ភូមិ ដើម្បីធានាបាននូវការផ្តល់នូវតម្រូវការជូនប្រជាពលរដ្ឋ ដែលជូបបញ្ហាលំបាកបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោកអភិបាលក៏បានលើកឡើងពីសារៈសំខាន់ នៃការចូលរួមជាសមាជិករបស់បណ្តាញភាពជាដៃគូ សម្រាប់សុខុមាលភាពទីក្រុង ដែលបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយភាពធន់ មានសុខុមាលភាព និងភាពសុខុដុមរមនា តាមរយៈការរៀនសូត្រពីបណ្តាទីក្រុងជឿនលឿន និងវិធីសាស្ត្រនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមកជាពិសេសគឺយន្តការក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីក្លាយជាធាតុចូលក្នុងការអនុវត្ត និងពង្រឹងគុណភាពរស់នៅជាក់ស្តែងផងដែរ។

លើសពីនេះ តាមរយៈការចូលរួមជាសមាជិករបស់បណ្តាញបាននាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកំណត់បញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ និងការដាក់ចេញនូវវិធានការអនុវត្ត ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។

លោកស្រីអ្នកនាំពាក្យ ក៏បានបន្តទៀតថា ក្នុងនាមជាសមាជិកកម្ពុជាដំបូងគេ នៃសម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង (AFHC) និងបណ្តាញភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង (PHC) លោក ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ តែងតែបានប្រកាន់ខ្ជាប់នូវស្មារតីចែករំលែកបទពិសោធន៍ និងលទ្ធផលការងារ ដែលបានអនុវត្តនាពេលកន្លងមក នៅតាមវេទិកាសាធារណៈ ដូចជា ក្នុងកិច្ចប្រជុំថ្នាក់ជាតិកម្រិតអភិបាលរាជធានី-ខេត្ត និងការប្រជុំផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅថ្នាក់មូលដ្ឋាន ជូនដល់បណ្តាថ្នាក់ដឹកនាំខេត្តនានា ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយមានការចង្អុលបង្ហាញជាប់ជាប្រចាំពីសំណាក់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.