ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ

កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖ នាថៃ្ងចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ រសៀលនេះ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំប្រចាំខែសីហា និងកំណត់ទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីលោក លោក ដាំ ឃុនពិសី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង។ ​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការមន្ទីរ និងមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តស្វាយរៀង។

បន្ទាប់ពីការិយាល័យជំនាញនីមួយៗបានរាយការណ៍អំពីសមិទ្ធផលការងារ ស្ថានភាពសន្តិសុខព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ក្នុងខេត្ត និងបញ្ហាប្រឈមនាពេលកន្លងមក លោកប្រធានមន្ទីរបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មានពិត លឿនរហ័ស និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

សម្រាប់ទិសដៅបន្តលោកប្រធានមន្ទីរបានផ្ដាំផ្ញើរដល់មន្រ្តីមន្ទីរព័ត៌មានទាំងអស់ត្រូវពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការប្រមូល និងផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែសម្បូរបែប។ ​បន្តតាមដាន និងក្តាប់ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីឆ្លើយតប និងបកស្រាយបានទាន់ពេលវេលា ​ពង្រឹងកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងរវាងការិយាល័យទាំង៥ ព្រមទាំងការគ្រប់គ្រងវត្តមាន និងវិន័យការងាររបស់មន្ត្រីរាជការ។

​ជាទីបញ្ចប់ លោក ដាំ ឃុនពិសី បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តអភិវឌ្ឍសមត្ថភាពឌីជីថលបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន និងបម្រើការងារជូនអង្គភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.