ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ បន្ទាប់ពីការប្រព្រឹត្តទៅពេញមួយថ្ងៃនៃពិធីបើក ការជជែកពិភាក្សា និងជំនួបនានាដ៏មមាញឹក នៅយប់​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា​ប្រធាន​សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានរៀបចំពិធីលៀងសាយភោជនប្រកបដោយ​ដោយ​កិត្តិយសជូនដល់គណៈប្រតិភូ។

មានប្រសាសន៍ស្វាគមន៍ក្នុងពិធីលៀងសាយភោជននារាត្រីដ៏សែនមនោរម្យលើអគារដ៏ព្រណីតរបស់អគ្គនាយកដ្ឋានពន្ធដា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំពិធី​លៀង​សាយភោជន ដើម្បីស្វាគមន៍ និងជាកិត្តិយស ជូនគណៈប្រតិភូដែលបានអញ្ជើញ មកចូលរួមសន្និសីទ​ប្រធាន​សភា​អន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការអញ្ជើញចូលរួមរបស់គណៈប្រតិភូក្នុងសន្និសីទនេះ បានឆ្លុះបញ្ចាំងពី​បំណង​ប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព និងពីជំនឿចំពោះសារៈសំខាន់នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិ ការ និងសាមគ្គីភាព ក្នុងពេលពិភពលោកកំពុងប្រឈមនឹងភាព មិនប្រាកដប្រជា ការបែកបាក់ និងជម្លោះកាន់​តែខ្លាំងឡើង។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃកិច្ចសន្ទនា មិត្តភាព សាមគ្គីភាព និងសហ​ប្រតិបត្តិការ ដែលយើងបានបង្ហាញនៅក្នុងសន្និសីទនេះ នឹងបន្តពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេស។ ទន្ទឹមគ្នានេះ នឹងរួមចំណែកកាន់តែខ្លាំងដល់ការកសាងពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព យុត្តិធម៌ និងវិបុលភាពយូរអង្វែងសម្រាប់មនុស្សជាតិទាំងមូល។

សម្តេចប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបន្តថា ការជួបជុំនារាត្រីនេះ ជាការផ្តល់នូវ ឱកាស​ដ៏ល្អមួយ ដើម្បីបន្តពង្រឹងទំនុកចិត្ត ចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងគ្នា ក្នុងបរិយាកាសកាន់តែ កក់ក្តៅ និងស្និទ្ធស្នាល។ សម្តេចតេជោបានគូសរំលេចថា សម្រាប់កម្ពុជា បដិសណ្ឋារកិច្ចមិនគ្រាន់តែ ជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមិត្តភាព និងការគោរព។

សម្តេចតេជោ ជឿជាក់ថារាត្រីនេះនឹងផ្តល់ឱកាសជូនប្រតិភូ បានស្វែងយល់ និងរីករាយ ជាមួយបដិសណ្ឋារកិច្ច ម្ហូបអាហារ និងវប្បធម៌ខ្មែរ ហើយអ្វីដែលសំខាន់បំផុត គឺមិត្តភាពដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកម្ពុជា។

បន្ទាប់ពីសម្តេចបានថ្លែងសុន្ទរកថាស្វាគមន៍ខ្លី ការពិសាភោជនាហារដ៏ឆ្ងាញ់ពិសា និងប្រកបដោយសោភណភាព ក៏បានចាប់ផ្តើម អមដោយផ្ទាំងទស្សនីយភាពជាទម្រង់សិល្បៈខ្មែរយ៉ាងច្រើនជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.