ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ព័ត៌មានដែលធ្វើឱ្យប្រជាពលរដ្ឋ មហាជនចាប់អារម្មណ៍ខ្លាំង គឺជាព័ត៌មានដែលថ្មី ប្លែក និងទាក់ទាញ។ ពាក់ព័ន្ធនឹងព័ត៌មានកិច្ចប្រជុំ ធ្វើព័ត៌មានបែបពិធីការ មហាជនគេមិនយកភ្នែកមើលទេ ដែលទាមទារឱ្យយើងបង្ហាញព័ត៌មាន ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជន។

នេះជាការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នៅ សាលារាជធានីភ្នំពេញ ។

លោក ប៉ែន បូណា បានមានប្រសាសន៍ថា៖ អ្វីដែលអង្គភាព ស្ថាប័នរដ្ឋមួយចំនួន បញ្ចេញព័ត៌មានមកភាគច្រើន ជាព័ត៌មានប្រជុំ និងព័ត៌មានពិធីការ ដោយបង្ហាញតែឈ្មោះថ្នាក់ដឹកនាំស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋ ព័ត៌មានបែបនេះ មហាជន គាត់ស្គាល់និងបានដឹង និងស្គាល់ហើយគាត់មិនចង់មើលទៀតទេ។ អ្វីជាព័ត៌មាន ដែលយើងត្រូវបញ្ចេញនោះ គឺក្នុងកិច្ចប្រជុំនោះ មានអ្វីដែលថ្មី អ្វីដែលប្លែក មានអ្វីដែលជាការផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

លោក ប៉ែន បូណា បានបញ្ជាក់ថា៖ រឿងល្អៗ ដែលយើងធ្វើ មិនទទួលបានការចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែសំរាប់រឿងអាក្រក់វិញ ងាយនឹងទទួលបានការចាប់អារម្មណ៍ណាស់ ដូចបក្សប្រឆាំងអញ្ចឹងដែរ ពួកគេតែងតែយករឿងអាក្រក់ រឿងអសកម្មរបស់យើងទៅផ្សព្វផ្សាយ ទាំងពួកគេមិនបានធ្វើអ្វីសោះក៏ទទួលបានផលដែរ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើការងារនេះឱ្យលើសពួកគេ១០០ដង ទាំងប្រតិកម្មរហ័ស ការបំភ្លឺ និងបុរេសកម្ម។ អ្វីដែលជាភាពជាក់ស្តែងកាលពីមុន ប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនាយសមុទ្រជាច្រើន បានជឿតាមព័ត៌មានភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនាក្រៅស្រុកមួយចំនួនដែលផ្សាយព័ត៌មានបំភ្លៃការពិតពីកម្ពុជា។ ប៉ុន្តែ ក្រោយពេលព័ត៌មានពិតត្រូវបានផ្សព្វផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ពួកគេបានឃើញច្បាស់ថា កម្ពុជាពិត មិនដូចការឃោសនាភូតកុហកនោះឡើយ ពោលគឺប្រទេសកម្ពុជាមានការរីកចំរើន មានអគារខ្ពស់ៗកប់ពពក មិនចាញ់ប្រទេសអភិវឌ្ឍន៍មួយចំនួនឡើយ។

លោក ប៉ែន បូណា ក្នុងឱកាសនោះ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាន រដ្ឋបាលរាជធានី ខណ្ឌ បន្តផ្សព្វផ្សាយព័ត៌មានពិត ឱ្យបានច្រើនបន្ថែមទៀតដើម្បីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនិងកាន់តែទូលំទូលាយ។

លោក ប៉ែន បូណា បន្ថែមថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ មានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖
ទី១-បង្កើនការយល់ដឹងអំពីកិច្ចការអ្នកនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន
ទី២-ចែករំលែកបទពិសោធន៍ក្នុងការងារអ្នកនាំពាក្យ និងព័ត៌មាន
ទី៣-ពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន
ទី៤-កសាងនិងពង្រឹងបណ្តាញទំនាក់ទំនងរវាងអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាននៅគ្រប់កម្រិត។

លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បើសិនមានបញ្ហាអ្វីមួយកើតឡើង ពាក់ព័ន្ឋការងារប្រតិកម្មរហ័សនេះ យើងត្រូវប្រមូលព័ត៌មាន ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានច្បាស់លាស់សិន ទើបយើងវាយតម្លៃ ហើយយើងក្តាប់បានអស់ហើយ យើងត្រូវសួរមេដឹកនាំយើងសិន ថាតើយើងត្រូវទប់របៀបណា វាយបកតាមផ្លូវណា ។

លោក ឆាយ វីរៈ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងកាន់តែមានសមត្ថភាព ក្នុងការរៀបចំព័ត៌មាន ការផ្សព្វផ្សាយជាសាធារណៈ ក្នុងប្រើប្រាស់ប្រព័ន្ឋទំនាក់ទំនងសង្គម ជាប្រព័ន្ឋផ្សព្វផ្សាយ និងការឆ្លើយតបចំពោះសំណួរ ឬបញ្ហាផ្សេងៗ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.