ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្ត​​ប៉ៃលិន និងមន្ត្រីជំនាញពាក់ព័ន្ធ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថោង សុផាណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកវិទ្យាស្ថាន ព្រមទាំងសិស្ស​និស្សិត នៃវិទ្យាស្ថានខេមរៈ​អន្តរជាតិនៃកម្ពុជា (KIIC) សាខាខេត្តប៉ៃលិន  ដើម្បីលើកកម្ពស់វិស័យអប់រំថ្នាក់​ឧត្តមសិក្សានៅ​ក្នុងខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សម្ដែងនូវការអបអរសាទរ និងរីករាយ ចំពោះវិទ្យាស្ថាន​ខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ដែលបានមកបើកសាខានៅក្នុងខេត្តប៉ៃលិន ក្នុងការជួយសម្រួល​ដល់​សិស្សានុសិស្ស និងមន្ត្រីរាជការជុំវិញខេត្ត ដែលមិនមានលទ្ធភាពទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្រៅខេត្ត ឬរាជធានី​ភ្នំពេញ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍រំលឹកថា៖ នាពេលកន្លងមក ដើម្បីចូលរួមចំណែកកាត់​បន្ថយ​ការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្ស ក្នុងការ​ធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមមហាវិទ្យាល័យ ឬសាកលវិទ្យាល័យនានា​ក្នុង​ខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃលិន បាន រៀបចំដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូន​សិស្សនិស្សិត​ជារៀងរាល់ចុងសប្តាហ៍ ដោយឥតគិតថ្លៃ ប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសនោះដែរផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ដែលបានផ្តល់ជូនអាហារូបករណ៍ដល់សិស្សនិស្សិតមាន​ជីវភាព​ខ្វះខាត និងបានចូលរួមលើកកំពស់វិស័យអប់រំ ថ្នាក់ឧត្តមសិក្សានៅខេត្តប៉ៃលិន ក្នុងការផ្តល់ឱកាសដល់​សិស្សនិស្សិត ដែលមានបំណងចង់បន្តការសិក្សា ដូច្នេះសូមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវខេត្ត ត្រូវចូលរួមសហការជាមួយវិទ្យាស្ថាន ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ពីព្រោះ​យុវជន គឺជាធនធានដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត។

បើតាមការបញ្ជាក់របស់លោក ថោង សុផាណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកនៃវិទ្យាស្ថានខេមរៈ​អន្តរជាតិនៃកម្ពុជា(KIIC) បានឱ្យដឹងថា៖ វិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែល​បាន​ទទួលស្គាល់ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា តាមរយៈអនុក្រឹត្យលេខ ៨៦ អន ក្រ.បក ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើការបណ្តុះ​បណ្តាល​កម្រិតសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយមាន ៦មហាវិទ្យាល័យ រួមមាន៖ ១-មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ២-មហាវិទ្យាល័យ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ, ៣-មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកទេស, ៤-មហាវិទ្យាល័យ កសិកម្ម និងកែច្នៃ, ៥-មហាវិទ្យាល័យ សិល្បៈមនុស្សសាស្ត្រ និងភាសា និង ៦-មហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងនវានុវត្តន៍។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.