ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

យុទ្ធនាការដើម្បីទីក្រុងស្អាត ក្រោមប្រធាន បាត់ដំបងស្អាតនៅក្នុងបរិវេណរមណីយដ្ឋានប្រាសាទបាណន់ស្រុកបាណន់!

យុទ្ធនាការដើម្បីទីក្រុងស្អាត ក្រោមប្រធាន បាត់ដំបងស្អាតនៅក្នុងបរិវេណរមណីយដ្ឋានប្រាសាទបាណន់ស្រុកបាណន់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យុទ្ធនាការដើម្បីទីក្រុងស្អាត ក្រោមប្រធាន បាត់ដំបងស្អាតនៅក្នុងបរិវេណរមណីយដ្ឋានប្រាសាទបាណន់ស្រុកបាណន់!

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ ១៥ កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយមានកិច្ចសហការយ៉ាងល្អប្រសើររវាង រដ្ឋបាលស្រុកបាណន់ រួមជាមួយនិងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានរៀបចំនូវយុទ្ធនាការដើម្បីទីក្រុងស្អាត ក្រោមប្រធាន “បាត់ដំបងស្អាត” ដែលធ្វើការសម្អាត និងអនាម័យបរិស្ថាននៅបរិវេណរមណីយដ្ឋានប្រាសាទបាណន់។

ក្រោមអធិបតីភាព លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ និង លោក នួន ថា អនុប្រធានមន្ទីរ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ហើយនៅក្នុងយុទ្ធនាការនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អធិការនៃអធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក រដ្ឋបាលឃុំកន្ទឺ២ យុវជនស.ស.យ.កស្រុក លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សនៃវិទ្យាល័យកន្ទឺ២ អនុវិទ្យាល័យបាណន់ប្រមាណ២០០ នាក់។

យុទ្ធនាការដើម្បីទីក្រុងស្អាតដែលបានរៀបចំឡើងនាពេលនេះ ជាផ្នែកមួយគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងគោលបំណងសម្រេចឱ្យបាននូវភាពស្អាត អនាម័យ និងការយល់ដឹងជាសកលអំពីទីក្រុងស្អាត បរិស្ថានល្អ។ ម្យ៉ាងវិញទៀត ក្នុងយុទ្ធនាការនេះ ផ្តោតទៅលើសកម្មភាពសម្អាត និងការធ្វើអនាម័យបរិស្ថាន ព្រមជាមួយការអប់រំជាមូលដ្ឋានស្តីពីភាពស្អាត ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋមូលដ្ឋាន និងជាពិសេសគឺការចូលរួម ធ្វើឱ្យបរិស្ថានស្រុកបាណន់ ក៏ដូចជាខេត្តបាត់ដំបងទាំងមូល ឱ្យកាន់តែមានសោភ័ណភាពល្អស្អាត និងមានភាពស្រស់បំព្រង ស័ក្តិសមកិត្តិនាមជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន និងជាជ័យលាភីទីក្រុងស្អាតកម្ពុជា ចំណាត់ថ្នាក់ផ្ការំដួលបីទង។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.