ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

សៀវភៅ ក្តីសង្ឃឹម ហ៊ុនម៉ានី នឹងធ្វើឱ្យសាធារណជន ស្គាល់ឯកឧត្តម ហ៊ុន ម៉ានី កាន់តែច្បាស់

សៀវភៅ ក្តីសង្ឃឹម ហ៊ុនម៉ានី នឹងធ្វើឱ្យសាធារណជន ស្គាល់ឯកឧត្តម ហ៊ុន ម៉ានី កាន់តែច្បាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀវភៅ ក្តីសង្ឃឹម ហ៊ុនម៉ានី នឹងធ្វើឱ្យសាធារណជន ស្គាល់ឯកឧត្តម ហ៊ុន ម៉ានី កាន់តែច្បាស់

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចពិភាក្សា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» នៅ The Heritage Walk ក្រុងសៀមរាប ខេត្តសៀមរាប។​លោក លាង ដឺលុច អ្នកនិពន្ធសៀវភៅ ក្តីសង្ឃឹម ហ៊ុន ម៉ានី បានថ្លែងថា នៅក្នុង សៀវភៅនេះ និងបង្ហាញឱ្យសាធារណៈបានស្គាល់ ឯកឧត្តម ហ៊ុន ម៉ានី កាន់តែច្បាស់ អំពីការ តស៊ូ ការបរាជ័យ និងភាពជោគជ័យរបស់ឯកឧត្តម ជាអ្នកបន្តវេននយោបាយ ជំនាន់ក្រោយ។ តើអ្វីទៅជាក្តីសង្ឃឹមរបស់ ហ៊ុន ម៉ានី នៅក្នុងសៀវភៅនេះ?

លោក លាង ដឺលុច បានពន្យល់ ថា ក្តីសង្ឃឹម ហ៊ុន ម៉ានី នៅក្នុងសៀវភៅនេះ គឺក្តីសង្ឃឹមឯកឧត្តម គឺជាតិ និងប្រជាជន ដោយ ឯកឧត្តមចង់ឃើញ វិបុលភាពប្រជាជន ចង់ឃើញភាពរុងរឿងរបស់ប្រទេស និងប្រជាជន។ ដែលក្តីសង្ឃឹមនេះ និងធ្វើឱ្យឯកឧត្តម ហ៊ុន ម៉ានី ដើរទៅមុខជានិច្ច និងជាក្តីសង្ឃឹម របស់កម្ពុជា។​

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាន៍ថា ឯកឧត្តម មិនដែលធ្លាប់រំពឹងថា នឹងមាន សៀវភៅដែលសរសេរអំពីខ្លួនឯងនោះទេ ហើយឯកឧត្តមចាត់ទុកថា សៀវភៅ «ក្តីសង្ឃឹម ហ៊ុនម៉ានី» គឺអាចមានប្រយោជន៍ឱ្យមហាជនស្គាល់ ហ៊ុន ម៉ានី កាន់តែច្បាស់ក្រៅពីជាកូន នាយករដ្ឋមន្ត្រីមួយរូបនោះ។​

ឯកឧត្តមបន្តថា ក្រៅពីឱ្យមហាជនស្គាល់ សៀវភៅនេះក៏បានធ្វើឱ្យុឯកឧត្តមស្គាល់ខ្លួន ឯងកាន់តែច្បាស់ និងឈ្វេងយល់ពីសកម្មភាពការងាររបស់ខ្លួន ថាតើការធ្វើសកម្មភាពរបស់ ខ្លួនបានជះឥទ្ធិពលអ្វីខ្លះលើមនុស្សជុំវិញខ្លួន និងសង្គមជាតិ។

តាមរយៈសកម្មភាពរបស់ ឯកឧត្តម ដែលមានចងក្រងក្នុងសៀវភៅនេះ ឯកឧត្តមជឿជាក់ថា នឹងចែករំលែកមនសិការ ស្នេហាជាតិដល់យុវជនជំនាន់ក្រោយ និងចាប់ផ្តើមសកម្មភាពរបស់ខ្លួនក្នុងនាមជាយុវជនខ្មែរ មួយរូបដើម្បីបុព្វហេតុជាតិកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា សម្រាប់ក្តីសង្ឃឹមរបស់ ហ៊ុន ម៉ានី ទោះក្នុងឋានៈតួ នាទីអ្វីក៏ដោយ គឺត្រូវបន្តបេសកកម្មរបស់សម្តេចតេជោក្នុងការរកសេចក្តីសុខ សេចក្តីចម្រើន ជូនជាតិកម្ពុជា។​ឯកឧត្តម ហ៊ុន ម៉ានី ជាសមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា។

ឯកឧត្តម ជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ របស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។​លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានថ្មីៗឱ្យដឹងថា រយៈពេលជាង ៣ខែ ចាប់តាំងពីថ្ងៃបើកសម្ពោធដាក់លក់ជាផ្លូវការសៀវភៅ «ក្តីសង្ឃឹមហ៊ុនម៉ានី» បានលក់ដាច់អស់ ១ម៉ឺនក្បាល និងបានបោះពុម្ភជាលើកទី២ចំនួន១ម៉ឺនក្បាលបន្ថែមទៀត។ កិច្ចពិភាក្សានេះ មានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី, លោក ហ្សង់-ហ្រ្វង់ស័រ តាន់, លោក ប៉ែន បូណា, លោក គី សុខលីម និងលោក លាង ដឺលុច រួមទាំងសិស្សនិស្សិត យុវជន ប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប ជិត២០០នាក់ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.