ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អ្នកសារព័ត៌មានម្នាក់”ឆបោក”រថយន្តគេយកទៅបាត់ ខណៈចាងហ្វាងប្រកាសថាៈកាលគាត់ចូលដំបូងមិនបានស៊ើបប្រវត្តិ!

អ្នកសារព័ត៌មានម្នាក់”ឆបោក”រថយន្តគេយកទៅបាត់ ខណៈចាងហ្វាងប្រកាសថាៈកាលគាត់ចូលដំបូងមិនបានស៊ើបប្រវត្តិ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អ្នកសារព័ត៌មានម្នាក់”ឆបោក”រថយន្តគេយកទៅបាត់ ខណៈចាងហ្វាងប្រកាសថាៈកាលគាត់ចូលដំបូងមិនបានស៊ើបប្រវត្តិ!

(ភ្នំពេញ)៖ ក្រោយជនរងគ្រោះ បង្ហោះហ្វេសប៊ុក ភ្ជាប់នូវពាក្យបណ្ដឹងថាៈបុគ្គល ផន ចិត្ត្រា អ្នកសារព័ត៌មាន”ខ្មែរប្រជាប្រិយ24h”បាន(ឆបោក)រថយន្តរបស់ខ្លួនយកទៅបាត់។ស្រាប់តែនៅថ្ងៃទី០៧.០៨.២០២២
អង្គភាពសារព័ត៌មាន ខ្មែរប្រជាប្រិយ24h បានជូនដំណឹងថាៈបុគ្គល ផន ចិត្ត្រា កាលគាត់ចូលធ្វើការដំបូង អង្គភាព មិនបានស៊ើបប្រវត្តិឱ្យច្បាស់ ហើយគាត់ប្រើប្រាស់ កាត សំគាល់ខ្លួនមិនត្រឹមត្រូវ គឺខុសវិជ្ជាជីវៈ។

សារព័ត៌មានខ្មែរប្រជាប្រិយ24h បានជូនដំណឹងជាសំណេរយ៉ាងដូច្នេះថាៈ
«សូមគោរពជូន ដល់ប្រិយមិត្ត នឹង កង កម្លាំងសមត្ថកិច្ច គ្រប់ស្ថាប័ន ពាក់ព័ន្ធ មេត្តាជ្រាបថា .
បុគ្គល ឈ្មោះ (ផន ចិត្ត្រា) ដែលបានប្រេីប្រាស់ កាត របស់ អង្គភាព កាសែត ខ្មែរប្រជាប្រិយ យក ទៅប្រេីដោយ គ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌ បានធ្វេីអោយ ប៉ះពាល់ ដល់ស្ថាប័ន អង្គភាព បានទទួលរងនូវពាក់បណ្តឹង ដោយចោទថា បុគ្គល រូបនេះបានមានចេតនា លួចទ្បាន របស់ ឈ្មោះ ទ្បន សៅយ៉ាន់ ជាអ្នករកសុីទ្បាន ដូចគ្នា ដោយមាន គណនីហ្វេសប៊ុក មួយ ឈ្មោះ តាប់ លក់ទ្បាន បានបង្ហោះ ជាសាធារណៈថា បងប្អូនជួយ ឃាត់ទ្បានដូចស្កាកលេខខាងលេីផង ទ្បានខ្ញុំត្រូវគេលួចចេញពីថ្នល់ទទឹង ទិសដៅ ចេញទៅភ្នំពេញ។
ជនសង្ស័យដែលបេីកទ្បានខ្ញុំយកទៅ 086314801/017636330 ។
#ចំពោះករណី ខាងលេីនេះ អង្គភាព សារព័ត៌មាន ខ្មែរប្រជាប្រិយ សូមប្រកាស បដិសេធ ចោលទាំងស្រុង ចំពោះ បុគ្គលរូបនេះ ជាក្រុមការងារថ្មី ទេីបតែចូលក្នុងអង្គភាព ដោយមិនបានសេុីបពីប្រវត្តិ ដោយមិនគោរព នូវក្រមសីលធម៌ និងវិន័យ របស់អង្គភាព ព្រាត់ចាក វិជ្ជាជីវៈ ដូច្នេះសូមអាជ្ញាធរ ពាក់ព័ន្ធ មេត្តា សិក្សាស្រាវជ្រាវ អោយច្បាស់លាស់ ដេីម្បីស្វែងរក បុគ្គលរូបនេះ ដាក់ទោសទណ្ឌ ទៅតាមផ្លូវច្បាប់ ជាធរមាន សូមអរគុណ»។

យោងពាក្យបណ្ដឹង ដាក់ចូល សមត្ថកិច្ចនគរបាល ខណ្ឌកំបូល កាលពីថ្ងៃទី០៦.០៨.២០២២។
បានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ ទ្បន សៅយ៉ាន់ ភេទប្រុសអាយុ២៨ឆ្នាំ នៅខណ្ឌកំបូល រាជធានីភ្នំពេញ(មុខរបរលក់ឡាន)។
រីឯជនរងបណ្ដឹងឈ្មោះ ផន ចិត្ត្រា ភេទប្រុសអាយុ៣៨ឆ្នាំ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (មុខរបរសារព័ត៌មាន”ខ្មែរប្រជាប្រិយ24h”)។

ក្នុងបណ្ដឹងនោះបានរៀបរាប់ថាៈ ដំបូងឈ្មោះ ផន ចិត្ត្រា បានទូរស័ព្ទមកខ្លួនឈ្មោះ ទ្បន សៅយ៉ាន់ ថាៈ មានគេចង់មើលរថយន្តលុចស៊ីស៣០០។

បន្ទាប់មកឈ្មោះ ផន ចិត្ត្រា និងបក្ខពួកបានបើករថយន្តម៉ាកបាឡែន មកដល់ឃ្លាំងរថយន្តរបស់ខ្លួន។
និយាយចុះឡើងៗ ក៍នាំគ្នាយករថយន្តលុចស៊ីស៣០០ពណ៌ស ឱ្យភ្ញៀវមើល នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួចក៍នាំគ្នាអង្គុយចាំភ្ញៀវ ។
ភ្លាមនោះស្រាប់តែឈ្មោះ ផន ចិត្ត្រា ឡើងលើរថយន្តលុចស៊ីស៣០០ ហើយបើករត់គេច បាត់តែម្ដង បន្ទាប់មកជនរងគ្រោះ ជាម្ចាស់រថយន្តបានមកប្ដឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ៕ដើមរាំង  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.