ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ម្ចាស់ដីស្របច្បាប់ ច្រានចោលការចោទប្រកាន់ពី សំណាក់ជំទាវលី អ៊ុំអេង និងត្រៀមចាត់ការផ្លូវច្បាប់

ម្ចាស់ដីស្របច្បាប់ ច្រានចោលការចោទប្រកាន់ពី សំណាក់ជំទាវលី អ៊ុំអេង និងត្រៀមចាត់ការផ្លូវច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្ចាស់ដីស្របច្បាប់ ច្រានចោលការចោទប្រកាន់ពី សំណាក់ជំទាវលី អ៊ុំអេង និងត្រៀមចាត់ការផ្លូវច្បាប់ !

ខេត្តសៀមរាប ៖ លោកស្រីសុខ សុភា ម្ចាស់ដីស្របច្បាប់និងជាម្ចាស់ក្រុមហ៊ុន ដែលតាដាប់បែលយូត្រេឌីង ខូអិលធីឌី បានច្រានចោលការចោទប្រកាន់ថា ចូលទៅកាន់កាប់រំលោភយកដី ពីសំណាក់ជំទាវលី អ៊ុំអេង ហើយត្រៀមនឹងចាត់វិធានការផ្លូវច្បាប់ ។ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ លោក ស្រីសុខ សុភា បានអោយក្រុមអ្នកព័ត៌មានដឹងថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ដែលបានចូលទៅភ្ជួរអាស្រ័យ ផលនោះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ុំអេង នោះឡើយ។

ដីខាងលើនេះមានទំហ៊ំ ១៣.៦១ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយក្រុមហ៊ុន
របស់គាត់បានទិញពីម្ចាស់ដើមតាំងពីឆ្នាំ២០០៥ មកម្លេះ។ មិនមែនជាដីទំហ៊ំ១៣ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូច ដែលបុគ្គលលី អ៊ុំអេង លើកឡើងនោះឡើយ។ បុគ្គលឈ្មោះលី អ៊ុំអេង ព្រោះតែលោភលន់ ក៍វង្វេង ហើយប្តឹងទៅតុលាការសុំរក្សាការពារលើដីរបស់គាត់។ ប៉ុន្តែដោយការស្រាវជ្រាវហើយរកឃើញថា ដីនេះមានឯក សារគ្រប់គ្រាន់មិនពាក់ពន្ទ័នឹងដីរបស់ឈ្មោះលី អ៊ុំអេង តុលាការបានចេញលិខិតលេខ ៤២៨ ពស.រវ/ញ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សម្រេច លើក ចោលពាក្យសុំដីការសម្រេចរក្សាការពារ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់ឈ្មោះលី អ៊ុំអេង។
លោក ហ៊ាប ថា មេឃុំត្បែង កាលពីរសៀលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២២នេះ ក៍បានបញ្ជាក់យ៉ាងច្បាស់ថា ៖ដី១៣.៦១ហិកតា ដែលលោកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិរវៀងតាទំុ ភូមិរំចេក ឃុំរំចេកនោះឡើយ គឺខុសគ្នាឆ្ងាយណាស់។

ចំណែកលោកស្រីផាត់ សុជឿន ក៍បានថ្លែងតាមទូរសព្ទ័ថា ៖បុគ្គលលី អ៊ុំអេង កំពុងវង្វេងស្មារតី ដើរចោទមនុស្សពី១ទៅ១ដោយគ្មានមូលដ្ឋាន។ពេលនេះខ្ញុំគ្មានពេលឈ្លោះជាមួយមនុស្សប្រភេទនឹងទេ តែបើនៅឆ្គួត មកបង្ខូចកិត្តយសខ្ញុំទៀត ប្រហែលជាមិនអាចលើក លែងនោះឡើយ។
.យោងលិខិតនៃកិច្ចព្រមព្រៀងដែលឈ្មោះ លី អ៊ុំអេងផ្តិតមេដៃប្រគល់ដី១៥ហិកតា អោយទៅឈ្មោះ លាភ វណ្ណដេត ចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២…
. លិខិតជម្រាបជូនអភិបាលខេត្តសៀមរាប របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ករណី ឈ្មោះលី អ៊ុំអេង រំលោភបោះបង្គោលរបង ធ្វើទ្វារបិទយកដីទាំងបំពានរបស់ឈ្មោះភោគ ជីនិតលេខ ៦៥១ ដនស/អសដភ ចុះថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២….
.លិខិតរដ្ឋបាលខេត្តសៀមរាប ជម្រាបជូន អភិបាល ស្រុកបន្ទាយស្រី ករណីជួយអន្តរាគមន៍និងចាត់វិធាន ការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះលី អ៊ុំអេង រួមទាំងបក្ខ ពួកចូលរំលោភកាន់កាប់ទាំងបំពានលើដី របស់ឈ្មោះលាភ វណ្ណដេត និងឈ្មោះនាង សុងរ៉ាស៊ី បង្ហាញថា ដីខាងលើទាំងអស់នោះ ដែលមានព្រំប្រទល់ជាប់គ្នានិងដីឈ្មោះសុខ សុភា ផង បញ្ជាក់ថា ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប យ៉ាងពិតប្រាកដ។
លោកស្រីសុខ សុភា បញ្ជាក់ចុងក្រោយថា យោងលិខិតបញ្ជាក់ជូនខាងលើ បង្ហាញថា ទង្វើរបស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ អីចឹងទេ លោកស្រីត្រូវតែចាត់វិធានការតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.