ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកែសីមា

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកែសីមា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកែសីមា

ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំង នៃ អធិការដ្ឋាននគរបាលស្រុកកែវសីមា នៅអធិការដ្ឋាននគរបាលស្រុកកែវសីមា។

កិច្ចប្រជុំមានកាអញ្ជើញចូលរួមលោក លោកស្រី ជាស្នងការរងនគរបាលខេត្ត លោកអធិការ លោកអធិការរង នាយ នាយរងផ្នែកជំនាញ លោកនាយ នាយរងផ្នែកជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងស្រុកជាច្រើនរូបទៀតដែលបានចូលរួមក្នុងពិធីកិច្ចប្រជុំនេះផងដែរ។

ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានផ្ដាំផ្ញើ និងដាស់តឿនដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវយកចិត្តទុកដាក់ លើការបង្ការ និងបង្ក្រាបរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យបានព្រោះវាជាបញ្ហាប្រឈមដល់មូលដ្ឋាននិងសង្គមជាតិរបស់យើង។

លោកឧត្តមសេនីយ៍ទោស្នងការលោកបានមានប្រសាសន៍បន្តរទៀតថាមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមពីលើការសិក្សារៀនសូត្រកន្លងមកត្រូវយកចំណេះដឹងនិងជំនាញទាំងអស់ដើម្បីយកមកបំរើនៅតាមអង្គភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវនឹងល្អប្រសើជាពិសេស ជំនាញបង្ក្រាបនៅបទព្រហ្មទណ្ឌ បង្ក្រាបក្មេងទំនើងមានអាវុធ លោកបង្ហាញពីវិធីបង្ក្រាបប្រឈមនិងសុវត្ថិភាពវិធីសាស្ត្រនៃការការពារខ្លួនយើងពីជនសង្ស័យ។ ថែទាំសុខភាពដើម្បីការពារពីការឆ្លងរាលដានៃជំងឺកូវីដ១៩៕ ដោយ ៖ ផល្លិត ហៅបូរ៉ា

Video Player

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.