ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ចាត់បញ្ជាឱ្យកម្លាំងជំនាញសហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ ចុះស្រាវជ្រាវ​ និងបង្ក្រាបទីតាំងល្បែងអនឡាញ​២កន្លែង​ នៅស្រុកចំការលេី​ និងស្រុកកំពង់សៀម

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ចាត់បញ្ជាឱ្យកម្លាំងជំនាញសហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ ចុះស្រាវជ្រាវ​ និងបង្ក្រាបទីតាំងល្បែងអនឡាញ​២កន្លែង​ នៅស្រុកចំការលេី​ និងស្រុកកំពង់សៀម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ចាត់បញ្ជាឱ្យកម្លាំងជំនាញសហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ ចុះស្រាវជ្រាវ​ និងបង្ក្រាបទីតាំងល្បែងអនឡាញ​២កន្លែង​ នៅស្រុកចំការលេី​ និងស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យោងតាមប្រភពការចុះផ្សាយរបស់គេហទំព័រ​អ្នកសារព័ត៌មាន​ និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ​ ពាក់ព័ន្ធ​​នឹង​ករណី​បេីកលេងល្បែងសុីសងតាម​ប្រព័ន្ធ​អនឡាញ​ ក្នុង​ភូមិសាស្ត្រ​ស្រុកចំការលើ​ និងស្រុកកំពង់សៀម ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ សូមជម្រាបជូន​ដល់​សាធារណជន​ ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម​ហ្វេសប៊ុក​ និងអ្នកសារព័ត៌មានថា​ បន្ទាប់​ពីទទួល​បានព័ត៌មាន​ភ្លាមនោះ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែននគរបាល​ព្រហ្មទណ្ឌ​ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេី​ និងស្រុកកំពង់សៀម​​ សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន​ ចុះស្រាវជ្រាវ​ និងបង្ក្រាបលេីទីតាំងទាំង២ខាងលេី​ ។

ជាក់ស្ដែង​ជាលទ្ធផល​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២២នេះ​ តាមការចុះស្រាវជ្រាវចំពោះទីតាំងទាំងពីរខាងលេី​ គឺស្ថិតនៅស្រុកចំការលេី​ មិនមាននៅស្រុកកំពង់សៀមឡេីយ​ ។ បន្ទាប់ពីស្រាវជ្រាវ​ និងការបំភ្លឺពីម្ចាស់ទីតាំងទាំងពីរខាងលេី​ បានទទួលស្គាល់ថា​ ទីតាំងរបស់ខ្លួនពិតជាមានការភ្នាល់ល្បែងតាមអនឡាញដាក់ប្រាក់​ តែលក្ខណៈតូចតាច​ជាការកំសាន្ដ​ មិនមែនជាការភ្នាល់ដាក់ប្រាក់ជាលក្ខណៈទ្រង់ទ្រាយធំដុំឡេីយ​ ។

ដោយអនុវត្តតាម​នីតិវិធី​ជំនាញ​ សមត្ថកិច្ចជំនាញ​បានធ្វេីការអប់រំ​ និងកិច្ចសន្យា​បញ្ឈប់​ មិនឲ្យមានការលួចបេីកល្បែងសុីសងខុសច្បាប់​បន្តទៀតឡេីយ​ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមដែលតែងសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ចាម យើងខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពជំនាញក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ពិសេសការសម្ងាត់ជូនគ្រប់ប្រភពដែលបានផ្ដល់ព័ត៌មាន និងសូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការរក្សាការសម្ងាត់ផ្ទាល់ខ្លួន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈ​ក្រុមការងារប្រតិកម្មរហ័ស​៕

   

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.