ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ឈ្មួញ​រកស៊ី​ដឹក​ផល​អនុផល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​២​នាក់​ដែរ​មហាជន​ស្គាល​ឈ្មោះ​ទី​១ ឈ្មោះ យេង សុ​ភក្ត្រា ទី ២ ឈ្មោះ ខឿម ខួច នៅ​ឃុំ​ខ្វាវ ស្រុក​ជ​ក្រែ ខេត្តសៀមរាប ទាំងពី​អ្នកនេះ​ត្រូវបាន​ជាប់អន្ទាក់​របស់​សមត្ថកិច្ច​ហើយ​!

ឈ្មួញ​រកស៊ី​ដឹក​ផល​អនុផល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​២​នាក់​ដែរ​មហាជន​ស្គាល​ឈ្មោះ​ទី​១ ឈ្មោះ យេង សុ​ភក្ត្រា ទី ២ ឈ្មោះ ខឿម ខួច នៅ​ឃុំ​ខ្វាវ ស្រុក​ជ​ក្រែ ខេត្តសៀមរាប ទាំងពី​អ្នកនេះ​ត្រូវបាន​ជាប់អន្ទាក់​របស់​សមត្ថកិច្ច​ហើយ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ÷ ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ផល​អនុផល​ដោយ​ច្បាប់​អនុញ្ញាត​ពីរ​នាក់​ដែរ​មហាជន​ស្គាល់ឈ្មោះ ទី​១. ឈ្មោះ យេង សុ​ភក្ត្រា ទី​២. ឈ្មោះ ខឿម ខួច ប្រចាំ​ឃុំ​ខ្វាវ​ស្រុក​ជី​ក្រែង ខេត្តសៀមរាប ត្រូវ​ជាប់​សមត្ថកិច្ច​ហើយ​។​

​កាលពី ថ្ងៃទី ៣១ ខែកក្កដា​ឆ្នាំ​២០២២​កន្លងមក​មាន​ការ ផ្ទុះអាវុធ ២​គ្រាប់​ខ​ណះពេល​មន្ត្រី​អង្គការ​សម្ព័ន្ធមិ​ត្ត​សត្វព្រៃ​នៅ​ក​កម្ពុជា និង​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បានឲ្យដឹងថា តាម​ការសាកសួរ​ក្រុម​អ្នក​ដឹកឈើ​ដែល​មានឈ្មោះ ទី​១ ឈ្មោះ យេង សុ​ភក្ត្រា​ទី ២ ឈ្មោះ ខឿម ខួច អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ចំណែក​ក្រុម​ការពារ​ព្រៃឈើ មានឈ្មោះ លោក អនុ​/​ត្រី ពិន សេង​ហា និង លោក នាយចំណង លី ចាន់​រតនា អ្នក​ទាំង​ពីរ​ជា​មន្ត្រី របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​និង អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅ​កម្ពុជា ខណៈ​ពេល​ចុះ​បង្ក្រាប​ក៏​បាន​ផ្ទុះអាវុធ ២​គ្រាប់ របស់​ក្រុម​អង្គការ ក្រោយ​ការ​កាក់​ស្ទាក់ ការដឹកជញ្ជូន​ឈើ ដោយ​ក្រុម​ដឹកឈើ​មិន​ស្តាប់ និង មានការ​ប្រវាយប្រតប​គ្នា​ទើប​មាន​ផ្ទុះ​អាវុធ​។
​ក្រោយ​ឃាត់ខ្លួន​បាន​ពិនិត្យឃើញ​មាន​គ្រឿងញៀន​ចំនួន​២​កញ្ចប់ នៅ​ជាមួយ​ក្រុម​អ្នកដឹកឈើ ។

​អនុសេនីយ៍ឯក ស៊ិន សុផល នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្វា​វ បានអោយដឹងថា ជនល្មើស​និង​វត្ថុ​តាំង​ឈើ​ត្រូវបាន​បញ្ជូន​ទៅ​បរិស្ថាន​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ ២០២២ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្រុម​ឈ្មួញ​ជាច្រើន​នាក់​ទៀត ដែល​ដឹក​ចេញ​ពី​ទីតាំង​ខាងលើ​សូម​សមត្ថកិច្ច​ដាក់​ការស៊ើបអង្កេត​បន្ថែមទៀត​មិនមែន​មាន​ពីរ​នាក់​នេះ​ទេ​គឺ​មាន​ក្រុម​ឈ្មួញ​ច្រើន ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​សុទ្ធ​ឡាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.