ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាផ្តល់យោបល់ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាផ្តល់យោបល់ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) មានរៀបចំកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាផ្តល់យោបល់ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក.។

គោលបំណងនៃកិច្ចប្រជុំគឺ៖ (១) ការពិភាក្សា និងប្រមូលធាតុចូលពាក់ព័ន្ធនឹងតួនាទី ភារកិច្ច និងការរៀបចំការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាផ្តល់យោបល់ (២) ការកំណត់វិធានការអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការ និង (៣) ការរៀបចំអនុវត្តវិធានការអភិវឌ្ឍកម្មវិធីធ្វើឲ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្ម។

កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិនិយោគិនដែលមានសកម្មភាពក្នុងវិស័យទាំងពីរនេះ អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សមាគមធុរកិច្ចជាតិ និងអន្តរជាតិ និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) នៃ ក.អ.ក. សរុបចំនួនប្រមាណ ៧០រូប។

លោក សុខ ចិន្តាសោភា បានរំឭកជូនអង្គប្រជុំពីសាវតារនៃការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់ ជាវិធានការមួយក្នុងចំណោមវិធានការចំនួន២០ ដែលបានដាក់ចេញក្នុងសេចក្តីព្រាងផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា តាមរយៈចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហការជាមួយក្រុមការងារ Boston Consulting Group (BCG) ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានខិតខំធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើឲ្យផែនទីបង្ហាញផ្លូវអាចអនុវត្ត និងទទួលបាននូវលទ្ធផលជាផ្លែផ្កា បន្ទាប់ពីទទួលបានការអនុម័តនាពេលខាងមុខពីគណៈរដ្ឋមន្រ្តី។

អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុសពាក់ព័ន្ធទៅនឹងចក្ខុវិស័យរយៈពេលវែង និងយន្តការតម្រង់ទិសជាក់លាក់ ជាមួយនឹងតម្រូវការនិងបញ្ហាប្រឈមជាក់ស្តែងរបស់អ្នកវិនិយោគ ដើម្បីធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចកម្ពុជាមានសមត្ថភាពប្រកួតប្រជែងតម្លៃ ក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ។

ក្នុងន័យនេះ អង្គប្រជុំក៏បានស្តាប់ និងពិភាក្សាលើបទបង្ហាញពីការអភិវឌ្ឍធនធានមនុស្ស ដោយមានការរៀបចំនូវវិធានការអភិវឌ្ឍកម្មវិធី ធ្វើឲ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក។

គួរបញ្ជាក់ផងដែរថា សហប្រធាននៃក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក មាន ក.អ.ក. តំណាងរាជរដ្ឋាភិបាល, ក្រុមហ៊ុន RMA Cambodia និង ក្រុមហ៊ុន Minebea Cambodia តំណាងផ្នែកឯកជន និងមានសមាជិកមកពីក្រុមហ៊ុនឯកជន, សមាគមធុរកិច្ច, អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, និងវិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ក្រុមប្រឹក្សា បានឯកភាពឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សារៀងរាល់៦ខែម្តង ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តនូវវិធានការដែលបានដាក់ចេញ និងបញ្ហាប្រឈមនានាដែលអាចជួបប្រទះ ក្នុងអំឡុងពេលអនុវត្ត។

លោក សុខ ចិន្តាសោភា ប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ចំពោះការចូលរួមពិភាក្សាយ៉ាងសកម្ម និងផ្តល់ធាតុចូលបន្ថែម ដើម្បីធ្វើឲ្យតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាផ្តល់យោបល់ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចដាក់ចេញនូវយុទ្ធសាស្រ្តបន្ថែម ក្នុងការជំរុញឲ្យការអនុវត្តវិធានការ ដែលមានចែងក្នុងសេចក្តីព្រាង ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា អនុវត្តទទួលបានជោគជ័យដូចការរំពឹងទុក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.