ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

មន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម NAM Sung-Hyun រដ្ឋមន្រ្តីព្រៃឈើកូរ៉េ

មន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម NAM Sung-Hyun រដ្ឋមន្រ្តីព្រៃឈើកូរ៉េ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

មន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម NAM Sung-Hyun រដ្ឋមន្រ្តីព្រៃឈើកូរ៉េ

 

នៅវេលាម៉ោង ១០:៣០ ព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម NAM Sung-hyun រដ្ឋមន្រ្តីព្រៃឈើកូរ៉េ នៅទីស្តីការ Forest Vision Center (Seoul City)។ ជំនួបមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរ។

មានមតិស្វាគមន៍ ឯកឧត្តម NAM Sung-hyun បានរាយការណ៍ជូនគណ:ប្រតិភូកម្ពុជាអំពីការគ្រប់គ្រង ការដាំដុះ ថែរក្សា អភិរក្ស និងការធ្វើអាជីវកម្មព្រៃឈើ។ល។ បច្ចុប្បន្នប្រទេសកូរ៉េមានផ្ទៃដីព្រៃឈើសរុប ៦៣% នៃផ្ទៃដីសរុប ក្នុងនោះ ២/៣ គ្រប់គ្រងដោយឯកជន និង ១/៣ គ្រប់គ្រងដោយរដ្ឋ។ ៥០ឆ្នាំកន្លងមក រដ្ឋាភិបាលកូរ៉េបានអនុវត្តគោលនយោបាយដាំដុះ គ្រប់គ្រង និងថែរក្សាព្រៃឈើ ហើយលទ្ធផលដែលរដ្ឋាភិបាល ក៏ដូចជាប្រជាជនកូរ៉េទទួលបានគឺបរិស្ថានល្អ អាកាសធាតុបរិសុទ្ធ រក្សាបានជីវចំរុះ សុខភាពមនុស្ស សត្វ និងរុក្ខជាតិល្អ និងសំណើមដីខ្ពស់។ល។ បច្ចុប្បន្ន ក្រសួងព្រៃឈើកូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចំនួន ៣៧ប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

រាយការណ៍ជូន ឯកឧត្តម NAM Sung-hyun នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានលើកយកចំណុចសំខាន់ៗមកជម្រាបជូនភាគីកូរ៉េបានជ្រាបអំពី បច្ចុប្បន្នភាពនៃផ្ទៃដីគម្របព្រៃឈើ គោលនយោបាយនៃការដាំដុះព្រៃឈើឡើងវិញ ការគ្រប់គ្រង ថែរក្សា និងអភិរក្សព្រៃឈើ ការធ្វើអាជីវកម្មព្រៃឈើ និងផលប្រយោជន៍ព្រៃឈើ និងអនុផលព្រៃឈើសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់សហគមន៍ព្រៃឈើ ដែលនៅពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ។ល។ ក្នុងជំនួបដ៏មានសារសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យរដ្ឋបាលព្រៃឈើកម្ពុជាបន្តយកចិត្តទុកដាក់សហការជាមួយក្រសួងព្រៃឈើកូរ៉េលើការងាររបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស។ ឆ្លៀតឱកាសដែល ឯកឧត្តម NAM Sung-hyun គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅកម្ពុជានាចុងខែសីហាខាងមុខ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានណែនាំឲ្យ​ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជ​រដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រៀមរៀបចំឯកសារសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាទ្វេភាគី និងលើកសំណើសុំការជួយ ឧបត្ថម្ភ គាំទ្រពីក្រសួងព្រៃឈើកូរ៉េ ដើម្បីអភិវឌ្ឍព្រៃឈើកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រីជាថ្មីម្តងទៀតបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភ គាំទ្រពីភាគីកូរ៉េ ដល់ការអភិវឌ្ឍព្រៃឈើកម្ពុជាក្នុងរយ:ពេលកន្លងមក ក្នុងឆន្ទ:រួមគឺរក្សាបរិស្ថានពិភពលោកល្អ និងកំណើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។

ជាការឆ្លើយតប ឯកឧត្តម NAM Sung-hyun បានលើកឡើងថា ការពិតប្រទេសយើងទាំងពីរធ្លាប់បានចុះហត្ថលេខា MOU ម្តងរួចមកហើយនៅឆ្នាំ២០០៨ ប៉ុន្តែដោយ សារនិន្នាការនៃការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមទូទាំងពិភាពលោក រួមទាំងប្រទេសយើងទាំងពីរ យើងគូរតែធ្វើបច្ចុប្បន្នភាពលើខ្លឹមសារសំខាន់ៗក្នុង MOU ឆ្នាំ២០០៨ នេះនៅឡើងវិញដោយត្រូវសង្កត់ធ្ងន់លើចំណុចសំខាន់ៗមានជាអាទិ៍ ÷

១. បន្តជួយអភិវឌ្ឍន៍គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បងព្រៃឈើ និងឧនភាពព្រៃឈើ REDD+។
២. ការសិក្សាស្រាវជ្រាវលើធនធានព្រៃឈើកម្ពុជា។
៣. ការសិក្សាលើធនធានដីព្រៃឈើ។
៤. ការធ្វើពាណិជ្ជកម្មឈើ និងការវិនិយោគទុនលើការដាំឈើ។
៥. ការពិនិត្យឡើងវិញលើគម្រោងព្រៃឈើមេគង្គ-កូរ៉េ។
៦. បង្កើតវគ្គបណ្តុះបណ្តាលដល់មន្ត្រីព្រៃឈើកម្ពុជានៅសាកលវិទ្យាល័យ Korea National Open University។

ភាគីទាំងពីរបានឯកភាពគ្នាថា នឹងជួបពិភាក្សាគ្នាលម្អិតបន្ថែមទៀត ដើម្បីឈានទៅចុះហត្ថលេខា MOU នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរនាពេលអនាគតឲ្យកាន់តែល្អប្រសើរ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.