ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់គណបក្សខេត្តស្វាយរៀងសម្រាប់អនុវត្តបន្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់គណបក្សខេត្តស្វាយរៀងសម្រាប់អនុវត្តបន្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៥ចំណុច ដល់គណបក្សខេត្តស្វាយរៀងសម្រាប់អនុវត្តបន្ត

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែកក្កដា និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តខែសីហា ឆ្នាំ ២០២២ នាព្រឹកថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា​ រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក សមាជិក សមាជិកា គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្សស្វាយរៀង ដែលបានអនុវត្តការងារកន្លងមកទទួលបានជោគជ័យគួរជាទីមោទនៈ ជាពិសេស ចំពោះលទ្ធផលការងារបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលថ្មីៗនេះ និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងសម្រាប់ការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២២៣ នាពេលខាងមុខ ។
លោកជំទាវបានផ្តល់អានុសាសន៍ចំនួន ៥ សម្រាប់បន្តអនុវត្តនៅខែសីហា រួមមានដូចខាងក្រោម ៖
១ – ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឍដ្ឋានអគតិ សំដៅធានា ដំណើរការអភិវឌ្ឍន៍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងបរិយាកាសល្អសម្រាប់ការ បោះឆ្នោតនាពេល​ខាងមុខ។
២- ជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២ ២០២៧ របស់ឃុំ-សង្កាត់នីមួយៗ ដែលបានប្រកាសជូនប្រជាពលរដ្ឋ ឱ្យទទួលបានសមិទ្ធផលថ្មីៗថែមទៀត និងយកចិត្តទុកដាក់បណ្តុះបណ្តាល បង្កើនសមត្ថភាពការងាររបស់សមាជិកក្រុមប្រឹក្សាដែល ទទួលតំណែងថ្មី។
៣- ត្រូវបន្តចាត់តាំងផ្សព្វផ្សាយផ្ទៃក្នុង នូវខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា​ជូនដល់ថ្នាក់ដឹកនាំគណបក្ស និងសកម្មជនគណបក្ស ឱ្យបានគ្រប់ក្រុង-ស្រុក និងឃុំ-សង្កាត់។​
៤ -គណៈកម្មាធិការគណបក្សនៅថ្នាក់មូលដ្ឋាន ពិសេសគណបក្សឃុំ-សង្កាត់ ក្នុងនាមជា មេឃុំ-ចៅសង្កាត់ និងជាគណៈបញ្ជាការឯកភាពឃុំ-សង្កាត់ ដែលដឹកនាំធ្វើការងារបម្រើប្រជា ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ត្រូវបន្តធ្វើកំណែទម្រង់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ទាំងសេវា តម្រូវការ និងសេវាសំណូមពរឱ្យបានទាន់ពេលវេលា ដោយគ្មានការកៀបសង្កត់យកកំរ៉ៃ សេវាក្រៅច្បាប់កំណត់ និងការសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាននៅក្រៅប្រព័ន្ធ តុលាការ មិនលំអៀង ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
៥- បន្តការខិតខំជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចដែលបានអនុវត្តកន្លងមក ពិសេសជំរុញការចាក់វ៉ាសាំងដូសជំរុញជូនប្រជាជនយើងឱ្យបានគ្រប់ៗគ្នា និងជម្រុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពិសេស ជំងឺអុតស្វាដែលជាជំងឺថ្មី បាននឹងកំពុងរាត្បាតលើពិភពលោក៕ អរគុណសន្តិភាព
  
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.