ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

សម្ដេចក្រឡាហោម ស ខេង៖ ជោគជ័យគណបក្សប្រជាជន ក្នុងការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ ជាមូលដ្ឋាននយោបាយសម្រាប់ដណ្តើមជោគជ័យក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ

សម្ដេចក្រឡាហោម ស ខេង៖ ជោគជ័យគណបក្សប្រជាជន ក្នុងការបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ ជាមូលដ្ឋាននយោបាយសម្រាប់ដណ្តើមជោគជ័យក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានលើកឡើងថា ជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីពេលថ្មីៗនេះ គឺជាមូលដ្ឋាននយោបាយសម្រាប់គណបក្ស បន្តដណ្តើមជោគជ័យថែមទៀតក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត លើកទី៧ នាឆ្នាំ២០២៣។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «លទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល» នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយបានកាន់កាប់មុខតំណែងមេឃុំ ចៅសង្កាត់ ស្ទើរគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ក្នុងនោះ ខេត្តព្រៃវែង គណបក្សបានកាន់កាប់មុខតំណែងមេឃុំ ចៅសង្កាត់នៅគ្រប់ឃុំ សង្កាត់ទូទាំងខេត្ត។ ជោគជ័យនេះ គឺជាមូលដ្ឋាននយោបាយសម្រាប់គណបក្ស បន្តដណ្តើមជោគជ័យថែមទៀតក្នុងការបោះឆ្នោតជាតិ លើកទី៧ នាឆ្នាំ២០២៣ ខាងមុខ។

សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យសមាជិក សមាជិកាគណបក្សដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមគ្នាពង្រឹងការបំពេញតួនាទី ភារកិច្ចឱ្យបម្រើប្រជាពលរដ្ឋឱ្យបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំផែនការអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដើម្បីដាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិភាក្សាគ្នានិងសម្រេច។ សម្ដេចក៏បានជំរុញឱ្យខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពផងដែរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានសម្តែងនូវអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងក្នុងការងារគណបក្ស ការងាររាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចមានក្តីសង្ឃឹម ជឿជាក់ថា លោក លោកស្រី នឹងបន្តលើកកម្ពស់ការ ចូលរួម និងអនុវត្តទិសដៅការងារដែលបានណែនាំឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ដើម្បីរួមគ្នាសម្រេចបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិ លើកទី៧ នាឆ្នាំ២០២៣ ខាងមុខនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.