ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

រដ្ឋបាលខេត្តកំពង់ស្ពឺ នាំទេយ្យទានប្រគេនព្រះសង្សគង់ចាំព្រះវស្សា ចំនួន៥វត្ត

រដ្ឋបាលខេត្តកំពង់ស្ពឺ នាំទេយ្យទានប្រគេនព្រះសង្សគង់ចាំព្រះវស្សា ចំនួន៥វត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥វត្ត និងមានសំណេះសំណាលចែកទាន ដល់ប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលពិធីនេះប្រារឰធ្វើនៅបរិវេណ វត្តអង្គតាភេម ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា សន្តិភាព បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន ជាងនេះថែមទាំងបានជួយកសាង និងអភិវឌ្ឍន៍ចំពោះប្រទេសជាតិឥតឈប់ឈរឡើយ គ្រប់វត្តអារាមមានការរីកចម្រើនគួរឲ្យកក់សម្គាល់។

លោកអភិបាលខេត្តបានបន្ថែមដោយបញ្ជាក់ថា ក្នុងជាពុទ្ធបរិស័ទ្ធ កាន់ព្រះពុទ្ធសាសនា រាល់រដូវវស្សាមកដល់លោកបានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកនូវទៀនចំណាំព្រះវស្សា រួមទាំងសម្ភារៈបរិក្ខា និងបច្ច័យមួយចំនួន វេប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាជាច្រើនវត្ត ហើយបើគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទូទាំងខេត្តកំពង់ស្ពឺ មានវត្តចំនួន ៤១ ហើយ ដែលទទួលបានការប្រគេន។

ក្នុងឱកាសសំណេះណាលនោះដែរ លោកអភិបាលខេត្តកំពង់ស្ពឺ បានផ្តាំផ្ញើថា ពលរដ្ឋទាំងអស់បន្តចូលរួមដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ក្រៅអំពីដំណាំស្រូវ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ជាងនេះចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វា ព្រមទាំងជំងឺផ្សេងៗទៀតតាមរយ: ៣កុំ និង៣ការពារ ជាពិសេសត្រូវនាំកូនចៅ ទៅចាក់វ៉ាក់សាំង ពីដូសដំបូង រហូតដល់ដូសជំរុញឱ្យបានគ្រប់ៗ គ្នាផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.