ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

ព្រះមហាក្សត្រ​កម្ពុជា អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់ រួមគ្នា​ការពារ​ភ្លើង​ឆេះ​ព្រៃ បញ្ឈប់​ការកាប់​រាន​ដី​ព្រៃឈើ ការកាប់​ឈើ​ខុសច្បាប់ និង​ការ​បរបាញ់​គ្រប់​រូបភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហ​មុនី នៅក្នុង​ពិធិ «​បុណ្យ​រុក្ខទិវា​» នា​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​អំពាវនាវ ឲ្យ​ជនរួមជាតិ​ទាំងអស់ មេត្តា​រួម​គ្នា​ការពារ​ភ្លើង​ឆេះ​ព្រៃ បញ្ឈប់​ការកាប់​រាន​ដី​ព្រៃឈើ​ជា​កម្មសិទ្ធិ ការកាប់​ឈើ​ខុសច្បាប់ ការ​បរបាញ់ ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យបាន​ច្រើន​ជា​អតិបរមា ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឡើងវិញ​។​

​ព្រះមហាក្សត្រ បាន​ព្រះរាជបន្ទូល​បន្ថែមថា ការចូលរួម​របស់​ជ​ន​រួម​ជាតិ​នេះ បាន​បង្ហាញ​ពី​ស្មារតី ទទួលខុសត្រូវ​លើ​ជោគវាសនា អនាគត​នៃ​ធនធាន​ព្រៃឈើ ដើម្បី​កូនចៅ​យើង​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​។​

​ព្រះរាជបន្ទូល​របស់​ព្រះមហាក្សត្រ​ខាងលើនេះ បាន​ធ្វើឡើង​ខណៈដែល​ព្រះអង្គ​បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅក្នុង​ពិធី «​បុណ្យ​រុក្ខទិវា​» រៀបចំ​ធ្វើឡើង នៅក្នុង​ភូមិ​ក្រាំងក្រូច ឃុំ​ទួល​ព្រេច ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​បន្ថែម​ពីលើ​នេះ​ព្រះមហាក្សត្រ ព្រះអង្គ​បាន​អំពាវនាវ​អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ សូមមេត្តា​បន្ត​ការជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​រូបភាព​ដល់​ការគ្រប់គ្រង ការអភិវឌ្ឍ និង​ការកែទម្រង់​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​។​

​ជាមួយគ្នា​នេះ​ព្រះមហាក្សត្រ ក៏​បាន​អំពាវនាវ​មន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សិស្សានុសិស្ស គ្រប់​គ្រឹះស្ថានឧត្តមសិក្សា និង​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស សូមមេត្តា​បន្ត​ប្រពៃណី​ដាំ​កូនឈើ ឲ្យបាន​សកម្ម និង​គ្រប់​ទីកន្លែង ព្រមទាំង​បង្កើតឲ្យមាន «​សួន​ដាំ​ឈើ​» ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ របស់​យើង​បាន​ចូលរួម​ដាំ​ឈើ និង​រុក្ខជាតិ​គ្រប់​ប្រភេទ​សម្រាប់​ជីវិត​រស់នៅ​សុខសាន្ត និង​បាន​ស្ថិតស្ថេរ​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​បញ្ជាក់ទៀតថា «​ការដាំ​ឈើ និង​រុក្ខជាតិ​គ្រប់​ប្រភេទ និង​ផ្តល់​នូវ​បុណ្យ​កុសល ដ៏​ប្រពៃ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប ហើយ​ធ្វើឲ្យ​មូលដ្ឋាន​របស់​យើង​មាន​ទេសភាព​ពណ៌​បៃតង និង​រស់​រវើក​គ្រប់ពេល​រដូវ​កាល​»​។​

​តាម​របាយការណ៍​របស់លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា សម្រាប់​ឆ្នាំ​២០១៧​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយមាន​កិច្ចសហការ​ល្អ​ប្រសើរ ជាមួយ​ក្រសួង​ព្រះបរមរាជវាំង អាជ្ញាធរ​ខេត្ត​កណ្តាល បាន​កំណត់​យក​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រាំងក្រូច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ប្រារព្ធ​ពិធី​រុក្ខទិវា​លើក​ទី​២៧ នៅលើ​ផ្ទៃដី​ទំហំ​១០​ហិកតា ហើយ​កូនឈើ​ដែល​ត្រូវ​យក​មក​ដាំ នៅក្នុង​ពិធី​នេះ រួម​មាន​ប្រភេទ​ឈើ​ក្រញូង ធ្ន​ង និង​គីនីន សរុប​ចំនួន​៨,៨៣០​ដើម​៕​ដោយ ហុក វិបុល​

 

 

img20170710r3 (1) img20170710r3 (2) img20170710r3 (3) img20170710r3 (4) img20170710r3 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.