ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំអនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយដឹកនាំដោយអភិបាលរង៣រូប គឺលោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និងលោក អ៊ីម រ៉នហាស្សាន់ ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដោយប្រើប្រាស់កម្លាំងប្រមាណ១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា គណៈបញ្ជាការឯកភាពរាជធានី បានដាក់កងកម្លាំងប្រដាប់អាវុធចម្រុះ នៅតាមគោលដៅសំខាន់ៗ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួនទូក និងកីឡាអុំទូកមានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ។

លោក ឃ្លាំង ហួត បានលើកឡើងថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពស្រស់ស្អាត ជារឿងដែលយើងក្នុងនាមជាអាជ្ញាធរ ត្រូវតែធ្វើអោយបានល្អបំផុត។ ចំពោះកីឡាករចំណុះទូក-ង ទាំងជាង២ម៉ឺននាក់ ត្រូវស្នាក់នៅទីតាំងចំនួន២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វា ដើម្បីយើងងាយស្រួល ក្នុងការពារសន្តិសុខជូនពួកគាត់។

ក្នុងនោះលោក ឃ្លាំង ហួង បានថ្លែងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានបង្កើនកម្លាំងត្រៀមការពារ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ការរៀបចំផែនការទុកជាមុននេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើនកិច្ចសហការគ្នាឲ្យបានម៉ត់ចត់ ក្នុងការទប់ស្កាត់ និងឆ្លើយតបបានទាន់ពេលវេលានៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

លោកបន្តថា សម្រាប់ផែនការការពារសន្តិសុខឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ គឺប្រើកម្លាំងសរុបពង្រាយ បណ្តាក់គ្នាតាមគោលដៅសំខាន់ៗ ដើម្បីងាយគ្រប់គ្រងស្ថានការណ៍ការ ការពារសណ្តាប់ធ្នាប់ចេញចូលឲ្យបានល្អ ជាពិសេស ហេតុការណ៍គ្រោះថ្នាក់ និងឧប្បទ្វវហេតុកើតឡើងដូចជា៖ ចោ លួច ឆក់ ប្លន់ ដាក់ថ្នាំ លូកហោប៉ៅ បទល្មើស ព្រហ្មទណ្ឌ បទល្មើសឧក្រិដ្ឋ ការបង្ករ ចលាចលផ្សេងៗ នៅតាមតំបន់សប្បាយភាព ដែលមានមនុស្សច្រើនជាដើម។
ក្រៅពីនេះ នៅតាមច្រកចេញចូលសំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានដាក់កម្លាំងនគរបាលចរាចរណ៍ជាច្រើនផងដែរ ដើម្បីដោះស្រាយបញ្ហាកកស្ទះ ខណៈដែលប្រជាពលរដ្ឋមកពីខេត្តសម្រុកចូលរាជធានីភ្នំពេញ យ៉ាងច្រើនកុះករ រហូតដល់រាប់សែននាក់នោះ។

នាឱកាសនោះលោក សុខ ពេញវុធ បានណែនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។

សូមបញ្ញាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូក-ង ចូលរួមប្រកួនប្រជែងចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូកនិងមានកីឡាករ ចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីបចំនួន៣៥ប្រទីប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានពេញនិយម

Recent Posts

Daily Theme designed by Theme Junkie.