ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ

«​ផ្តើម​ស្នេហ៍ អូរតេធិបតី​» វណ្ណ​កម្ម​ចម្រៀង​រំលេច​សមិទ្ធផល​ថ្មី​លើ​ដី​មណ្ឌលគិរី

«​ផ្តើម​ស្នេហ៍ អូរតេធិបតី​» វណ្ណ​កម្ម​ចម្រៀង​រំលេច​សមិទ្ធផល​ថ្មី​លើ​ដី​មណ្ឌលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​មណ្ឌលគិរី​)៖ «​ផ្តើម​ស្នេហ៍ អូ​រតេធិបតី​» វណ្ណ​កម្ម​ចម្រៀង​ថ្មី​មួយ​បទ​ទៀត របស់​កវី​តន្ត្រី​ធិបតី លោក សុខ ជំនោ​រ ដែល​ជា​កវី​ល្បីឈ្មោះ​យូរ​ឆ្នាំ​មកហើយ​។ «​ផ្តើម​ស្នេហ៍ អូ​រតេធិបតី​» ជា​វណ្ណ​កម្ម ដែល​រៀបចំឡើង​រំលេច​សមិទ្ធផល​ថ្មី​លើ​ដី​មណ្ឌលគិរី គឺ​ទំនប់​អូ​រតេធីបតី​។​

​ទំនប់​អូ​រតេធីបតី ជា​ទំនប់​ស្តុក​ទឹក​ដ៏​ធំ​មួយ​ក្នុងចំណោម​ទំនប់​ទឹក​ទាំង​៣​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​សាងសង់​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ទាញយក​ទឹក​សម្រាប់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ និង​ស្រោចស្រព​ក្នុង​វិស័យ​កសិកម្ម​។ ទំនប់​អូ​រតេធីបតី ក៏​ដូចជា​ទំនប់​ពីរ​ផ្សេង​ទៀត​មានគុណ​តម្លៃ​មហាសាល​សម្រាប់​ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​។​

«​ផ្តើម​ស្នេហ៍ អូ​រតេធិបតី​» លោក​កវី សុខ ជំនោ​រ បង្ហូ​មនោសញ្ចេតនា​ស្នេហា​ស្រី​ប្រុស​ភព​ប្រសព្វ​ថ្ងៃ​សម្ពោធ​ទំនប់ ហើយក៏​បាន​រំលេច​សម្រស់​ខេត្តមណ្ឌលគិរី​ដ៏​ស្រស់បំព្រង​ប្រៀបបាន​ឋានសួគ៌​ទេសចរណ៍ ជាទី​ត្រេកអរ​សម្រាប់​មនុស្ស​ផងទាំងពួង​។​

«​ផ្តើម​ស្នេហ៍ អូ​រតេធិបតី​» គ្រប់គ្រង​ការផលិត​ដោយ​លោក គួច វែង​ស្រ៊ុន , ដឹកនាំ​ការផលិត និង​និពន្ធ​ទំនុកច្រៀង​ដោយ​លោក សុខ ជំនោ​រ​។​

​បទ​នេះ​និពន្ធ​បទ​ភ្លេង និង​ច្រៀង​ដោយ​អ្នកចម្រៀង​សំឡេង​មាន​ទឹកដម​ផ្អែម​ស្រទន់ និង​ក្រអៅ​ក្រ​អួន ពេជ្រ សុ​ភួង​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានពេញនិយម

Recent Posts

Daily Theme designed by Theme Junkie.