ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ ទន្ទឹមនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។

ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅ ថែមទៀត។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្ដេចធិបតីបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យ​កាន់តែខ្លាំងក្លា ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.