ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងចំនួន០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស)។

សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួន ក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា ភេទប្រុស ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

វត្ថុតាងចាប់យកមានដូចជា៖ កាំបិតផ្គាក់ ចំនួន ០១ដើម, ម៉ូតូ ០២គ្រឿង ១-ម៉ាកបីត ពណ៌ក្រហម-ស ស្លាកលេខ ភ្នំពេញ 11B-5909, ២-ម៉ាកហុងដា សេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1G-4757។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៣នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានចូលរួមជាមួយបក្ខពួកផ្សេងទៀត ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានពេញនិយម, សកម្មភាពអាវុធហត្ថ

Recent Posts

Daily Theme designed by Theme Junkie.