ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

តែប៉ុន្មានម៉ោង ទីបំផុត ! បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ

តែប៉ុន្មានម៉ោង ទីបំផុត ! បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តែប៉ុន្មានម៉ោង ទីបំផុត ! បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ សូមសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ឈានដល់ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមលោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ នៅមុននេះបន្ដិច។

ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។

សូមបញ្ជាក់ថា , ប្រសិនបានឃើញ សូមរាយការណ៍មកសមត្ថកិច្ចបន្ទាន់ នេះជាសារបន្ទាន់របស់​ លោក គួច​ ចំរេីន​ ​អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ ស្តីពី ករណីបុរសជនជាតិនីហ្សេរីយ៉ា​ ម្នាក់ដែលកេីតជំងឺ អ៊ុតស្វា​ បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ​ ចូលមកកាន់ខេត្តព្រះសីហនុ ។ នេះបើយោងតាមផេក facebook ដែលមានឈ្មោះថា (ប្រជាជនខេត្តព្រះសីហនុ) បានបង្ហោះនៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២។ 

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់លើផេក facebook របស់លោកនៅរសៀលថ្ងៃនេះយ៉ាងដូច្នេះផងដែរថា, អុតស្វាមកដល់ថៃហើយ ! អាជ្ញាធរថៃកំពុងតាមប្រមាញ់បុរសសញ្ជាតិនីហ្សេរីយ៉ា អាយុ  ២៧ ឆ្នាំម្នាក់ ឈ្មោះ Osmond Chihazirim Nzerem ដែលកើតរោគអុតស្វា តែបានបាត់ខ្លួនមិនអាចទាក់ទងបាន – ក្នុងរូប មន្ត្រីពេទ្យក្នុងខេត្តភូកេត សម្អាតខុនដូដែលឈ្មោះ Osmond បានស្នាក់នៅ ។

ចុងក្រោយទើបទទួលដំណឹងថា, សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសលោកនេះនៅមុននេះបន្តិច តាមរយៈការបញ្ជាក់ពីលោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ៕

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.