ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា

ចែករំលែក៖

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និងសមិទ្ធផលនានា ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និងអគារសិក្សាសាលារៀន ខ្មែរ-ចិន ចេង ម៉េង ព្រមទាំងសមិទ្ធផល នានាជាច្រើនទៀត រួមមាន ផ្លូវបេតុងអាមេ ការចាក់សាប ចាក់ដី ដាំកូនឈើ ធ្វើសួនច្បារ និងឧបករណ៍កីឡាផ្សេងៗ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានដូចជា នៅសាលាបឋមសិក្សាថ្នល់ទទឹង ក្នុង ឆ្នាំ២០១៩ មានអគារចំនួន១ ខ្នង ពីរជាន់ ស្មើនឹង១២ បន្ទប់ និងនៅសាលាខ្មែរ-ចិន ចេង ម៉េងអគារសិក្សា១ខ្នង កំពស់២ជាន់ មាន៦បន្ទប់ និងអគារផ្ទាល់ដី៣ខ្នង ស្មើ១៤បន្ទប់ ដែលបានផ្តួចផ្តើមឧបត្ថម្ភការកសាងដោយលោក ឧកញ៉ា តែ អ៊ីឆែ និងភរិយា។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកឧកញ៉ា តែ អ៊ីឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនទាំងអស់ដែលបានចូលរួមសាមគ្គីបរិច្ចាកថវិកាគាំទ្រដំណើរការកសាងអគារសិក្សា ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៅក្នុងដំណើរការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្សនៅកម្ពុជា។

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ជាថ្មីទៀត អំពីប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី ជាពិសេសការដាក់ចេញវិធានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប រហូតបង្កើតបានភាពសាំសហគមន៍។ សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់បង្កើនការប្រុងប្រយត្ននឹងជំងឺឆ្លងនេះដែលបច្ចុប្បន្នកំពុងមានការរីករាលដាលជាថ្មី។

ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំ សង្កាត់ ថ្មីៗនេះដែរ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាភាគរយច្រើននៃប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត គឺជាការបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាពលរដ្ឋបានគាំទ្រការបោះឆ្នោតនេះ ដ្បិតពលរដ្ឋក៏មានសិទ្ធិមិនទៅបោះឆ្នោតបានដែរ ដោយហេតុរវល់ឬមិនពេញចិត្តការបោះឆ្នោត។  សម្ដេចបន្ថែមថា«នេះក៏ជាការបង្ហាញអំពីការសាមគ្គីភាពផ្ទៃក្នុងជាតិយើងមានកម្រិតខ្ពស់ ក្នុងការបន្តអនុវត្តលើមាគ៌ាប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»។

សម្ដេចក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ និងអាជ្ញាធរ កងកម្លាំងទាំងអស់នៅតាមមូលដ្ឋាន ដែលបានចូលរួមគាំទ្រដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន និងគ្មានអំពើហិង្សា។ សម្ដេចបន្ថែមថា«យើងទាំងអស់គ្នាមានភាពចាស់ទុំខាងនយោបាយ នេះជាមោទនភាពធំណាស់ និងជាទុនធំណាស់សម្រាប់ប្រទេសជាតិយើង សម្រាប់អនាគតកូនចៅយើង ហើយដែលយើងត្រូវពង្រីកវាបន្ថែមទៀត ដោយចៀសវាងជម្លោះនៅពេលបោះឆ្នោត»។

សម្ដេចបន្តថា«ពេលយើងឃោសនាបោះឆ្នោត បេក្ខជននិងបេក្ខជន អ្នកនយោបាយនិងអ្នកនយោបាយ តែងតែប្រើវោហារសព្ទដាក់គ្នាទៅវិញទៅមក។ តែពេលបោះឆ្នោតហើយ ទោះជាពេលឃោសនាបោះឆ្នោតយើងប្រើពាក្យសម្ដីធំតូចដាក់គ្នាយ៉ាងម៉េចក៏ដោយ ក៏ត្រូវមកអង្គុយមកធ្វើការជាមួយគ្នា ព្រោះប្រជាជនបោះឆ្នោតឱ្យហើយ។ យើងត្រូវគោរពការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែមិនមែនមានន័យថាឈប់តស៊ូមតិនោះទេ អង្គុយតស៊ូមតិជាមួយគ្នា ដាក់បញ្ហាលើតុជាមួយគ្នាដើម្បីដោះស្រាយបញ្ហា ធ្វើការជាមួយគ្នាឱ្យបានល្អ បម្រើពលរដ្ឋឱ្យបានល្អ»។

សម្ដេចក៏បានបន្តសង្កត់ធ្ងន់អំពីបញ្ហាគ្រឿងញៀននៅកម្ពុជាដែរ ដែលពេលនេះកំពុងប្រឈមនឹងកំណើនគ្រឿងញៀនចេញពីការកែច្នៃដោយសមាសធាតុគីមីផ្សេងៗ។ សម្ដេចក៏បានឱ្យដឹងអំពីការទទួលបានការអនុញ្ញាតពីសម្ដេចតេជោ រៀបចំសេចក្ដីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងការនាំចូលសាធាតុគីមី និងទប់ស្កាត់កុំឱ្យមានការបង្វែរយកទៅផលិតជាគ្រឿងញៀន។ សម្ដេចបន្ថែមថាបញ្ហាគ្រឿងញៀននេះក៏មានការជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ អពើភេវរកម្ម និងការរីកសាយភាពអាវុធមហាប្រល័យ។

ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្ដេចក្រឡាហោម បានបង្ហាញការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចបន្ថែមថា«ខ្ញុំក៏បារម្ភឬក៏ថាមានការភ្ញាក់ផ្អើលដែរ ព្រោះខ្ញុំក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយតែងសហការជាមួយដៃគូអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកតែម្ដង»។

សម្ដេចបន្តថា«ខ្ញុំមានការបារម្ភលើលក្ខណ្ឌនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការវាយតម្លៃ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅយតែមានឆន្ទៈ និងនៅតែបន្តធ្វើការងារនេះ ហើយនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដោយស្មោះជាមួយគ្នា។ យើងនិយាយតាមរបៀបសាមញ្ញថាអ្នកមកជួយខ្ញុំ ដើម្បីជួយឱ្យខ្ញុំឈ្នះ តែបើខ្ញុំចាញ់ មានន័យថាអ្នកឯងក៏ចាញ់ដែរ មិនមែនចាញ់តែខ្ញុំទេ។ មកជួយឱ្យល្អ តែបើធ្វើមិនបានល្អ អាហ្នឹងអ្នកឯងក៏អាក្រក់ដែរ។ ថាអ៊ីចឹងទៅចុះ…។ ប្រទេសខ្លះ ដូចជាធ្វើការងារនេះមិនបានល្អទេ តែបែរជាបានពិន្ទុល្អវិញ»។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញគឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រចំពោះការអនុវត្តវិធានការណ៍ដោះលែងអ្នកជាប់ឃុំមួយចំនួនឱ្យនៅក្រៅឃុំដោយមានលក្ខណ្ឌ និងការអនុវត្តទោសសហគមន៍។ សម្ដេចបន្តថាការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀតដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌៕

          

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.