ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

លោក ឥត សារ៉ាត់ ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន ៤៥វត្ត ក្នុងក្រុងសៀមរាប

លោក ឥត សារ៉ាត់ ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន ៤៥វត្ត ក្នុងក្រុងសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុង-ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តសៀមរាប បាននាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប។

ពិធីនេះមានការចូលរួមពីលោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុង និងខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំ ក្រុមការងារ ក្នុងមូលដ្ឋានក្រុង និងពុទ្ធបរិស័ទ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ទៀនចំណាំងព្រះវស្សា និងគ្រឿងឧបភោគបរិភោគ រួមនិងបច្ច័យកសាង ដែលលោក ឥត សារ៉ាត់ រួមជាមួយថ្នាក់ដឹកនាំ ក្រុមការងារចុះជួយមូលដ្ឋានក្រុងសៀមរាប និងពុទ្ធបរិស័ទនាំយកទៅប្រគេនចំពោះព្រះសង្ឃទាំង ៤៥វត្តនាពេលនោះ ក្នុងមួយវត្តៗ មាន៖ សាដក ១កញ្ចប់, ទៀនចំណាំងព្រះវស្សា ១គូរ, អង្ករ ៥០គីឡូក្រាម, ត្រីខ ០១យួរ, មី ០១កេស, ទឹកក្រូច ០១កេស, ទឹកបរិសុទ្ធ ០១កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ០២យួរ, ព្រមទាំងបច្ច័យកសាងចំនួន ១លានរៀល និងជូនតាជីយាយជីចំនួន ៨៥នាក់ ក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀលផងដែរ។

ជាមួយគ្នានេះដែរ គណបក្សប្រជាជនមូលដ្ឋានខេត្តសៀមរាប ក៏បានចូលរួមប្រគេនចំពោះព្រះសង្ឃទាំង ៤៥វត្តនោះបន្ថែម ក្នុងមួយវត្តៗនូវអង្ករចំនួន ១០០គីឡូក្រាម, ត្រីខ ១កេស, ទឹកបរិសុទ្ធ ២កេស និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។

ជួបសំណេះសំណាលជាមួយសមាជិកក្រុមការងារ ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃនាពេលនោះ, លោក ឥត សារ៉ាត់ បានលើកសរសើរចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងក្រុង និងខេត្តសៀមរាប ដែលរហូតមកបានសហការគ្នាយ៉ាងល្អ ជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងការកសាង និងអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់របស់ខ្លួនរហូតមានការរីកចម្រើន។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឥត សារ៉ាត់ បានបន្តថា «ភាពរីកចម្រើនទាំងនេះ គឺបានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរស់នៅជួបជុំក្រុមគ្រួសារ និងធ្វើឱ្យប្រទេសមានការអភិវឌ្ឍជឿនលឿន ដូចបច្ចុប្បន្ននេះ គឺដោយសារនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះ សន្តិភាពមានតម្លៃកាត់ថ្លៃមិនបានហើយសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុតក្នុងការកសាង និងការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ ហើយពុកម៉ែបងប្អូន ក៏មិនបានធ្វើបុណ្យធ្វើទានដូចពេលនេះដែរ»។

លោក ឥត សារ៉ាត់ ក៏បានរំឮកដល់ប្រជាពលរដ្ឋ ព្រះសង្ឃនៅទូទាំងក្រុង និងខេត្តសៀមរាប ឱ្យបន្តអនុវត្តន៍នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» បើទោះបីបច្ចុប្បន្ននេះ ជំងឺឆ្លងរាតត្បាតជាសកលកូវីត១៩ នៅកម្ពុជា បានថយចុះឥទ្ធិពលក៏ពិតមែន ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនធ្វេសប្រហែសចំពោះរោគរាតត្បាតនេះឡើយ។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ ពីក្រុមគ្រូពេទ្យកងទ័ព ឬក៏ក្រុមគ្រូពេទ្យតាមគ្រប់មណ្ឌលសុខភាពរដ្ឋក្នុងមូលដ្ឋាន សម្រាប់ដូសជំរុញទោះដូសទី៣ ទី៤ និងទី៥ ឬអ្នកមិនទាន់បានចាក់ដូសទី១ ឬដូសទី២ ត្រូវអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារនេះឱ្យបានគ្រប់គ្នា។

ក្នុងនាមសម្តេចប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តសៀមរាប, លោក ឥត សារ៉ាត់ បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ចំពោះកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន។

ប្រធានក្រុមការងារក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងក្រុង ដែលបានផ្ដល់ការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតធ្វើឱ្យគណបក្សទទួលបានសម្លេងគាំទ្រដ៏ច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមកនេះ។

ទន្ទឹមនឹងនេះដែរ លោក ឥត សារ៉ាត់ ក៏បានផ្ដល់ការលើកទឹកចិត្តដល់ក្រុមការងារឱ្យខិតខំបន្តទៀត ដើម្បីឈានឆ្ពោះទៅកាន់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នាពេលខាងមុខឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.