ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីបោសសម្អាតមីន ភាគខាងត្បូង នៅស្រុកកំពង់សីលា

អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីបោសសម្អាតមីន ភាគខាងត្បូង នៅស្រុកកំពង់សីលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីបោសសម្អាតមីន ភាគខាងត្បូង នៅស្រុកកំពង់សីលា

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីបោសសម្អាតមីន(ស៊ីម៉ាក)ភាគខាងត្បូង នៅស្រុកកំពង់សីលា ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

តាមរបាយការណ៍របស់អង្គភាពបោសសម្អាតមីនភាគខាងត្បូងបានឱ្យដឹងថា ដំណើរការបាសសម្អាតមីនប្រកបដោយជោគជ័យ ដោយសារមានការគាំទ្រគម្រោងថវិកាពីរដ្ឋាភិបាលចិន។ ក្រុមការងារបោសសម្អាតមីន ដែលប្រតិបត្តិការក្នុងខេត្តព្រះសីហនុមានចំនួន៥ក្រុម មានបុគ្គលិកសរុប៣៦នាក់ ក្នុងនោះស្រី៤នាក់ ដែលបានចាប់ផ្ដើមប្រតិបត្តិការបោសសម្អាតមីនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នឹងបញ្ចប់ការបោះសម្អាតមីនទាំងស្រុង នៅត្រឹមដំណាច់ខែកក្កដាឆ្នាំ២០២២ខាងមុខ។ អង្គភាពបោសសម្អាតមីនភាគខាងត្បូង សម្រេចបានលទ្ធផលដូចខាងក្រោម៖

បានបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីចំនួន១.៧៣៧.០១៣ម៉ែត្រការ៉េ ស្មើនឹង១៧៣ហិកតា រកឃើញ និងកំទេចចោលគ្រាប់មីនបានចំនួន ៣៤គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៩៣គ្រាប់។ ទន្ទឹមនោះក្នុងការបោសសម្អាតមីន ក្រុមការងារបានជួបឧបសគ្គអាកាសធាតុភ្លៀង ខ្យល់ ស្ទើរតែរាល់ថ្ងៃ ចំការមីនភាគច្រើនជាតំបន់ភ្នំ ហើយនៅឆ្ងាយពីផ្លូវ មិនអាចចូលទៅដល់ ចំការមីនខ្លះធ្វើដំណើរដោយថ្មើរជើងជាច្រើនគីឡូម៉ែត្រទៀតផង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបុគ្គលិកស៊ីម៉ាកទាំង៥ក្រុម ដែលបានដឹកនាំបំពេញការងារក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថាក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកស៊ីម៉ាក ដែលបានចំណាយពេល៤ខែ នៅក្នុងខេត្តព្រះសីហនុ ទោះបីជួបស្ថានភាព និងបញ្ហាប្រឈមក្នុងភូមិសាស្ត្រដូចជាអាកាសធាតុ ភ្លៀង ខ្យល់ ក៏ប៉ុន្តែក្រុមការងាររបស់យើងបានខិតខំជម្នះនូវរាល់ឧបសគ្គទទួលបានលទ្ធផលល្អ។ ក្នុងស្មារតីយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យមីននៅកម្ពុជា ពិសេសវិស័យមីននៅខេត្តព្រះសីហនុ អត្ថប្រយោជន៍ដែលយើងទទួលបាន គឺបានរំដោះផ្ទៃដីស្រែចំការដែលមានការគំរាមកំហែង និងជាឧបសគ្គដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ផ្ទៃដីដែលបានបោសសម្អាតមីន និងយុទ្ធភ័ណ្ឌរួចនេះ ជួយបង្កើនសេដ្ឋកិច្ចសង្គម ហើយអ្នកទេសចរលែងមានភាពភ័យខ្លាចពីគ្រាប់មីនទៀត។ ហើយប្រជាពលរដ្ឋ និងអ្នកទេសចរអាចដើរចូលព្រៃ ឡើងភ្នំ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ នៅលើទឹកដីសុវណ្ណភូមិរបស់យើង អាចបង្កើនការងារសម្រាប់យុវជនរបស់យើងនាពេលខាងមុខ។ បេសកកម្មបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយវិស័យមីន លុបបំបាត់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងដំណើរការសេដ្ឋកិច្ចសង្គមរបស់យើង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោឧបត្ថម្ភជូនបុគ្គលិកស៊ីម៉ាក មានដូចជា៖ អង្ករ៥បាវ ទឹកសុទ្ធ២០កេស មី១០កេស ត្រីខកំប៉ុង១០យួរ ស្រាបៀរ២០កេស និងថវិកា២លានរៀល និងជូនបុគ្គលិកស៊ីម៉ាកទាំង៣៦នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀល៕       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.