ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អាជ្ញាធររាជធា​នី​ភ្នំពេញ បើក​កិច្ចប្រជុំដាក់ផែនការលំអិតត្រៀមជួសជុល​មហាវិថី​ឈ្នះ​ឈ្នះ អោយ​រួចរាល់​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ចុងឆ្នាំ​២០២៣

អាជ្ញាធររាជធា​នី​ភ្នំពេញ បើក​កិច្ចប្រជុំដាក់ផែនការលំអិតត្រៀមជួសជុល​មហាវិថី​ឈ្នះ​ឈ្នះ អោយ​រួចរាល់​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ចុងឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធររាជធា​នី​ភ្នំពេញ បើក​កិច្ចប្រជុំដាក់ផែនការលំអិតត្រៀមជួសជុល​មហាវិថី​ឈ្នះ​ឈ្នះ អោយ​រួចរាល់​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ចុងឆ្នាំ​២០២៣

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើការ​ជួសជុល​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ដែល​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ ឡើងវិញ ដើម្បី​សម្រួល​ចរាចរណ៍​និង​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​មាន​ភាពស្រស់ស្អាត ខណៈ​ដែល​កម្ពុជា​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ចុងឆ្នាំ​២០២៣​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​លើ​គ្រោង​នៃ​ការជួសជុល​កំណាត់​មហា​វិថី​ឈ្នះ​ឈ្នះ​នេះ កាលពី​ព្រឹក​ថ្ងៃទី​២០ កក្កដា​នេះ​ជាមួយ មន្ទីរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ត្រូវ​តែ​ជួសជុល​ឡើង​វិញ​អោយ​ស្អាត ជាមួយ​និង​ការរៀប​ចិញ្ចឹម​ផ្លូវ សួន និង​ការដាក់​ប្រព័ន្ធ​លូ​សងខាង​ផ្លូវ​ផងដែរ ហើយ​គម្រោង​នេះ​ត្រូវតែ​ធ្វើ​អោយបាន​លឿន ពោល​គឺ​ត្រូវតែ​រួចរាល់​នៅ​មុន ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) នៅ​ឆ្នាំ​២០២៣ ខណៈ​ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ ។​

​លោក​ឃួង ស្រេង បាន​ជម្រុញ​អោយ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​ជួសជុល​ផ្លូវ​នេះ​ប្រកប​ដោយ​សោ​ភណ្ឌ​ភាព និង​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ជាមួយ​និង​ការដាក់​លូ ដែល​អាច​អោយ​ទឹក​ហូរ មិន​មាន​ដក់​លើផ្លូវ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.