ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

លោក ម៉ម សារឿន ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ១០វត្ត ទូទាំងស្រកកូនមុំ ខេត្តរតនគិរី

លោក ម៉ម សារឿន ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ១០វត្ត ទូទាំងស្រកកូនមុំ ខេត្តរតនគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(រតនគិរី)៖ លោក ម៉ុម សារឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តរតនគិរី និងលោកស្រី គង់ សំអាត អមដោយលោក សេក ហៃ អភិបាលស្រុកកូនមុំ និងភរិយា ព្រមទាំងពុទ្ធបរិស័ទមួយចំនួន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានមូលមតិគ្នាប្រារព្ធពិធីបុណ្យដង្ហែទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗវេរប្រគេនព្រះសង្ឃចំនួន១០វត្ត ក្នុងស្រុកកូនមុំ។

ក្នុងនោះលោក ម៉ម សារឿន បានប្រគេនបច្ច័យក្នុងមួយវត្ត ៨០ម៉ឺនរៀល បច្ច័យបួនព្រះសង្ឃ១៦អង្គក្នុងមួយអង្គ៦ម៉ឺនរៀលផងដែរ។

ព្រះតេជគុណ សេង ប៊ុនធឿន ព្រះចៅអធិការវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានមានសង្ឃដីកាថ្លែងអំណរគុណចំពោះសមាណសទ្ធាជ្រះថ្លាមុតមាំរបស់គណៈអធិបតីសមីម្ចាស់ទាន ដែលជានិច្ចកាលតែងជួយជ្រោមជ្រែងព្រះពុទ្ធសាសនាដែលសាសនារបស់រដ្ឋក្នុងស្រុកកូនមុំ ក៏ដូចជាវត្តអារាមនានា។

ព្រះតេជគុណ សូមបួងសួងដល់គុណព្រះរតនៈត្រ័យ ទេវរាជ ព្រហ្មរាជ វត្ថុស័ក្កសិទ្ធឹក្នុងលោក ជួយតាមបីបាច់ថែរក្សាលោក លោកស្រី សមីម្ចាស់ទានប្រកបនូវពុទ្ធិសិរីសួស្តី សុភមង្គល ត្រជាក់ត្រជុំ គ្រប់ក្រុមគ្រួសារ ឈ្នះអស់មារ រោគាទាំងឡាយ អាយុ វណ្ណៈ សុខ ពល និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.