ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ខេត្តរតនគិរី ចាប់រថយន្តយីឌុបដឹកឈើពេញទ្រុង ដោះលែងទៅណាហើយ គេប្រាប់ថា មានជំទាវម្នាក់ អាងប្ដីជាមន្ត្រីជាន់ខ្ពស់ បញ្ជាផង រត់ការផង

ខេត្តរតនគិរី ចាប់រថយន្តយីឌុបដឹកឈើពេញទ្រុង ដោះលែងទៅណាហើយ គេប្រាប់ថា មានជំទាវម្នាក់ អាងប្ដីជាមន្ត្រីជាន់ខ្ពស់ បញ្ជាផង រត់ការផង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តរតនគិរី ចាប់រថយន្តយីឌុបដឹកឈើពេញទ្រុង ដោះលែងទៅណាហើយ គេប្រាប់ថា មានជំទាវម្នាក់ អាងប្ដីជាមន្ត្រីជាន់ខ្ពស់ បញ្ជាផង រត់ការផង

រតនគិរី ÷ បែកធ្លាយរឿងអាស្រូវលោកជំទាវម្នាក់ (គេបានស្គាល់ឈ្មោះមុខមាត់ច្បាស់ ប៉ុន្តែសូមលាក់ជូនគាត់សិនចុះ), លោកជំទាវដែលរស់នៅភ្នំពេញម្នាក់នេះ សម្អាងលើប្ដីខ្លួនជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយ… បានទៅធ្វើអន្តរាគមន៍ រត់ការផង បញ្ជាផង ឱ្យមន្ត្រីសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តមណ្ឌលគីរី ដោះលែងរថយន្តយីឌុបដឹកឈើពេញទ្រុង១គ្រឿង (ឬរថយន្តហៅថា V1) ចេញពីខេត្តស្ទឹងត្រែង មកជាប់អន្ទាក់សមត្ថកិច្ចនៅក្នុងទឹកដីខេត្តរតនគិរី។

រថយន្តយីឌុបដែលសមត្ថកិច្ចចាប់បាននេះ ត្រូវបានឆែកឃើញសុទ្ធតែឈើល្អៗ គឺគេកាប់ចេញពីព្រៃថ្មីៗ និងបានពុះច្រៀកជាបន្ទះៗយ៉ាងស្អាត ដាក់ពេញមួយឡានតែម្ដង, ពេលចាប់បានភ្លាមៗ ក៏ត្រូវបានបញ្ជូនមករក្សាទុកនៅសមត្ថកិច្ចក្នុងខេត្តរតនគិរី ប៉ុន្តែមិនបានប៉ុន្មាននាទីផង ស្រាប់តែមានព័ត៌មានមកថា ជំទាវម្នាក់សម្អាងមានប្ដីធ្វើធំ ឬជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយនៅរាជធានីភ្នំពេញ ក៏បញ្ជាចាត់ចែង រួចហើយក៏ដោះលែងរថយន្តដឹកឈើពេញទ្រុងនោះទៅវិញបាត់ទៅ។

 

តាមប្រភពព័ត៌មានពីក្រុមមន្ត្រីស្មោះត្រង់ បានឱ្យដឹងថា រថយន្តដឹកឈើនេះ បានធ្វើដំណើរចេញពីទឹកដីខេត្តស្ទឹងត្រែង ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៧៨ចាស់ , លុះមកដល់ ភូមិក្របីជ្រុំ ស្រុកកូនមុំ ខេត្តរតនគិរី ក៏ត្រូវបានជាប់អន្ទាក់សមត្ថកិច្ច និងកម្លាំងជំនាញ ហើយសមត្ថកិច្ចក៏ចាត់ចែងបញ្ជូនមកដល់ខេត្តរតនគិរី ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី។ ប៉ុន្តែមានទៅបានចាត់ការឯណា គឺរថយន្តយីឌុបដឹកឈើពេញទ្រុងនេះ ឈប់វិលកង់នៅក្នុងទឹកដីខេត្តរតនគិរីបានត្រឹមមួយដង្ហើមចង្រិតប៉ុណ្ណោះ ស្រាប់តែត្រូវដោះលែងទៅវិញ ធ្វើឲ្យក្រុមមន្ត្រីស្មោះត្រង់ឈរមើលគ្រវីក្បាលហួសចិត្ត។

 

សំណួរសួរថា តើមន្ត្រីណាទៅដែលថ្លើមធំហ៊ានដោះលែងរថយន្តល្មើសច្បាប់ព្រៃឈើនេះ ឲ្យរួចខ្លួនតាមសម្រួល និងបន្តដំណើរទៅកាន់គោលដៅនោះ? ក្រុមមន្ត្រីស្មោះត្រង់ម្នាក់បានញ្ជាក់ថា 👉លោកប្រធានមន្ទីរខេត្តរតនគិរី បានចេញមុខរត់ការដោះតាមបញ្ជារបស់លោកជំទាវម្នាក់ទៀតដែលរស់នៅភ្នំពេញ, គេថា លោកជំទាវនោះជាភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមួយ… គេស្គាល់មុខមាត់ និងឈ្មោះរបស់គាត់ច្បាស់ហើយ ប៉ុន្តែមន្ត្រីនៅខេត្តរតនៈគីរី ខ្លាចបារមីលោកជំទាវ និងប្ដីរបស់គាត់ ទើបរត់ការផង បញ្ជាផង ឲ្យដោះលែងរថយន្តយីឌុបដឹកឈើល្អៗពេញទ្រុងនេះ យ៉ាងស្ងាត់ស្ងៀមបំផុត។

 

គេបានដឹងទៀតថា ឈើពេញមួយឡានយីឌុបនេះ មិនមែនដឹកទៅកាន់ព្រំដែនវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវនោះទេ គឺក្នុងគោលដៅដឹកទៅខេត្តក្រចេះ និងបន្តទៅកន្លែងផ្សេងទៀត។ 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.