ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

មូលនិធិជាតិជំនួយសង្គម ប្រគល់ថវិកាឧបត្ថម្ភធានារ៉ាប់រងសង្គម និងបូជាសព ជូនគ្រួសារអតីតយុទ្ធជន ២គ្រួសារ នៅខេត្តរតនគិរី

មូលនិធិជាតិជំនួយសង្គម ប្រគល់ថវិកាឧបត្ថម្ភធានារ៉ាប់រងសង្គម និងបូជាសព ជូនគ្រួសារអតីតយុទ្ធជន ២គ្រួសារ នៅខេត្តរតនគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(រតនគិរី)៖ មូលនិធិជាតិជំនួយសង្គម ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តរតនគិរី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (មន្ទីរ ស.អ.យ.) និងសមាគមអតីតយុទ្ធជនខេត្ត នៅរសៀលថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២២ បានប្រគល់ថវិកាឧបត្ថម្ភធានារ៉ាប់រងសង្គម និងបូជាសព ជូនគ្រួសារអតីតយុទ្ធជនចំនួន ២ គ្រួសារ។

សកម្មភាពនេះ បានធ្វើឡើងនៅសាលទទួលភ្ញៀវសាលាខេត្តរតនគិរី ដោយមានការចូលរួមពីលោកញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងប្រធានមន្ទីរ ស.អ.យ. ខេត្ត ផងដែរ។

ដើម្បីជាការរក្សានូវនូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំឱ្យមន្ទីរសង្គមកិច្ចខេត្ត-រាជធានី ធ្វើយ៉ាងឱ្យមន្ទីរផ្តល់សេវាតម្រូវការ ព្រមទាំងខិតខំធ្វើរបបគោលនយោបាយផ្តល់ឱ្យដល់គ្រួសារអតីតយុទ្ធជន។ ពាក់ព័ន្ធនឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដល់បងប្អូន ពោលរាជរដ្ឋាភិបាលមិនបោះបង់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលលោកមានគុណបំណាច់ចំពោះជាតិ។

តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដោយបានដោះស្រាយរបបគោលនយោបាយប្រចាំខែ របបគោលនយបាយសម្រាប់សមាជិកអតីតយុទ្ធជន ដែលបានចូលនិវត្តន៍រហូតដល់ពេលសមាជិកអតីតយុទ្ធជនម្នាក់ៗមាន ពិសេសដល់សមាជិកអតីតយុទ្ធជនទទួលមរណភាព គឺមានការរៀបចំគោលការណ៍របបសម្រាប់ឧបត្ថម្ភដល់គ្រួសារ។ គោលនយោបាយជូនទៅតាមឋាន្តរស័ក្តកម្រិតតាមអនុក្រឹត្យ និងប្រកាសណែនាំ។

ជំនួសមុខឱ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្រុមការងារ និងខេត្ត បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាពដែលជាអតីតយុទ្ធជនយើង ធ្លាប់បានចូលរួមចំណែកលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះការពារបូរណភាពទឹកដី រហូតទទួលបានជោគជ័យកន្លងមក៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.