ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២

ក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អណត្តិទី៣ ប្រចាំខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតី លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី ហេង ថុល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខណ្ឌសែនសុខ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌ និងជាអនុប្រធាន គ ក ស ក ខណ្ឌសែនសុខ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខបានឱ្យដឹងថា ក្នុងនោះមានរបៀបវារៈចំនួន៥ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញលើកទី៣៣ អណត្តិទី៣ ប្រចាំខែមិថុនា ឆ្នាំ២០២២។

២-ពិនិត្យ និងស្តាប់របាយការណ៍ ការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះរបស់ការិយាល័យជំនាញនីមួយៗ ប្រចាំខែកក្កដា ឆ្នាំ២០២២។

៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងផែនការសកម្មភាព ប្រចាំខែសីហា ឆ្នាំ២០២២ របស់ គ ក ស ក ខណ្ឌសែនសុខ។

៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនកាថវិកា ប្រចាំខែសីហា   ឆ្នាំ២០២២ របស់ គ ក ស ក ខណ្ឌ។

៥-បញ្ហាផ្សេង ៕

         

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.