ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ក្នុងនោះ០៤នាក់ពាក់ព័ន្ធ ករណីបង្ករបួសស្នាម, ម្នាក់ ពាក់ព័ន្ធករណីហិង្សា និង០២នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។ 

+ ជនសង្ស័យដែលមានឈ្មោះ ៖

១- ឈ្មោះ ថន សីហា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ៣៦៩ ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាជនបង្ក)។

២-ឈ្មោះ គ្លី រស់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ៣៦៩ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។

៣-ឈ្មោះ សាំង សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ៣៦៩ ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។ ៤-ឈ្មោះ ឌី ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ៣៦៩ ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។

ទាំង០៤នាក់នេះ បានបង្ករបួសស្នាមលើជនរងគ្រោះ ឈ្មោះ ធន់ វីយ៉ា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅ ខុនដូអិល ផ្លូវBT69  សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឲ្យរបួសដៃស្តាំ និងក ដេរជាច្រើនថ្នេរ នៅចំណុចហាងចិន យីហោសឹងជី ផ្ទះលេខ៥៦៥ ផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ ក្រោយពេលកើតហេតុ នៅវេលាម៉ោង០៣៖៥០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈ ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ ក៏បានឲ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្សពួក ព្រមទាំងមធ្យោបាយធ្វើសកម្មភាពផងដែរ។

+ ជនសង្ស័យដែលមានឈ្មោះ មួង សុទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករលក់គ្រឿងសំណង់ ស្នាក់នៅបន្ទប់ជួលលេខ១១៣ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិក្នុងបន្ទប់ខ្លួន និងប្រើអំពើហិង្សាដោយយកកាំបិតដេញកាប់ជនរងគ្រោះឈ្មោះ ទេព ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកនៅបន្ទប់ជិតខាង។  នៅវេលាម៉ោង២០៖៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ ក៏បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវីធីច្បាប់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថដកហូតវត្ថុតាង កាំបិតចំនួន០២ដើម ក្នុងនោះ កាំបិតប៉័ងតោចំនួន០១ដើម និងកាំបិតចុងស្រួចចំនួន០១ដើម។

+ ១-ជនសង្ស័យដែលមានឈ្មោះ ហង់ សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តបន្ទាយមានជ័យ  បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។  ២-ឈ្មោះ គឹង ដែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ  បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ទាំង០២នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតវត្ថុតាងរទេះ០១ កន្រ្តៃកាត់ដែក០១ និងដែកមួយចំនួនទៀត៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.