ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ក្រសួងពាណិជ្ជកម្ម កោតសរសើរអ្នករកស៊ីតាមប្រព័ន្ធអនឡាញ ដែលមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងជូនដំណឹងពីអាជីវកម្ម (Video inside)

ក្រសួងពាណិជ្ជកម្ម កោតសរសើរអ្នករកស៊ីតាមប្រព័ន្ធអនឡាញ ដែលមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងជូនដំណឹងពីអាជីវកម្ម (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវការកោតសរសើរ ចំពោះសកម្មភាពរបស់បងប្អូន ដែលប្រកបរបររកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅម្យ៉ាងទៀតថាអនឡាញ ដែលនាំគ្នាមកដាក់ពាក្យស្នើសុំចុះបញ្ជី សុំអាជ្ញាបណ្ណ និងជូនដំណឹងអំពីអាជីវកម្មរបស់ពួកគាត់ នៅក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អ្នកដែលបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងអាជ្ញាបណ្ណធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡេចត្រូនិកមានចំនួន ៧ ១០៤នាក់ និងលិខិតជូនដំណឹងស្ដីពីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានចំនួន ១៥ ៨០០នាក់។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ប៉ែន សុវិជាតិ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ។

លោកបានបន្ថែមថា «អ្វីដែលគួរឲ្យចាប់អារម្មណ៍ សូមកោតសសើរចំពោះបងប្អូនអាជីវកររកស៊ីតាមប្រព័ន្ធអនឡាញតូចក្តីធំក្ដី បានមកស្នើសុំលិខិតជូនដំណឹង និងសុំអាជ្ញាបណ្ណ ក្នុងនោះមានបងប្អូនអាជីវក រដែលមានចំណូលទាបជាង២៥០លាន ក៏មកស្នើសុំលិខិតជូនដំណឹង ដើម្បីបញ្ជាក់ថា ខ្លួនបានរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។ នេះជាស្មារតីទទួលខុសត្រូវដ៏ធំមួយ ហើយបន្ដសង្ឃឹមថា អាជីវករទាំងអស់នឹងបន្ដទៅស្នើសុំប៉ាតង់ និងការបង់ពន្ធផ្សេងៗទៀត ហើយជាមោទនភាព និងជាសមិទ្ធិផលមួយ ដែលយើងប្រឹងប្រែង ទៅតាមទិសដៅថា ធានាបាននូវបរិយាកាស ពាណិជ្ជកម្មក្នុងប្រទេស ប្រកបដោយសុខដុមនីយកម្ម ភាពប្រកួតប្រជែងដោយសមធម៌ មានទំនិញសម្រាប់លក់ និងមានការរីកចម្រើនទាំងអស់គ្នា ស្រប់តាមច្បាប់នៃការប្រកួតប្រជែង»។

លោក ប៉ែន សុវិជាតិ ជារៀងរាល់ឆ្នាំក្រសួងពាណិជ្ជកម្ម មានការចុះបញ្ជីពាណិជ្ជកម្មថ្មី របស់ក្រុមហ៊ុនមូលធន ក្រុមហ៊ុនពាណិជ្ជកម្ម ក្រុមហ៊ុនសហកម្មសិទ្ធិ សហគ្រាសឯកបុគ្គលទាំងអស់នេះ ជារូបភាពនៃការធ្វើពាណិជ្ជកម្មក្នុងប្រព័ន្ធ និងការទាញរូបវ័ន្ដបុគ្គដែលធ្វើធុរកិច្ចនេះ ឲ្យចូលមកក្នុងប្រព័ន្ធក្នុងគោលបំណង បង្កើនថវិការជាចំណុលពន្ធរបស់រដ្ឋ ដែលមានភាពប្រទាក់ក្រឡាគ្នាក្នុងន័យថា បងប្អូនរកអាជីវកម្ម បានប្រាក់ចំណេញ បងប្អូនត្រូវបង់ពន្ធជូនរដ្ឋ។ ក្នុងនោះគិតត្រឹមឆមាសទី១ ឆ្នាំ២០២២ មានក្រុមហ៊ុនស្នើសុំចុះបញ្ជីពាណិជ្ជកម្មទូទៅមានចំនួន ៥ ០៥៨ក្រុមហ៊ុន។

សូមជម្រាបថា បងប្អូនអ្នករកស៊ីតាមប្រព័ន្ធអេឡិកត្រូនិក នៅតែអាចការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាន ទៅតាមនីតិវិធីដូចខាងក្រោម៖

* នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន

* នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ

* រូបវន្តបុគ្គលដែលមានផលរបរ នៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះ នៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនរងការផាកពិន័យឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.