ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា សហការជាមួយមន្ទីរព័ត៌មានខេត្តកំពត បើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពីច្បាប់របបសារព័ត៌មាន

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា សហការជាមួយមន្ទីរព័ត៌មានខេត្តកំពត បើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពីច្បាប់របបសារព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) សហការជាមួយមន្ទីរព័ត៌មានខេត្តកំពត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ស្តីពីច្បាប់របបសារព័ត៌ នៅផ្ទះសំណាក់ខេមរា ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក អោក សំណាង ប្រធានមន្ទីរព័ត៌មានខេត្តកំពត, លោក រុន សារ៉ាយ នាយកប្រតិបត្តិ អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា, លោក អ៊ុន ច័ន្ធថុល មេធាវីអង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ព្រមទាំងមានការចូលរួមពី លោក លោកស្រីអ្នកសារព័ត៌មានក្នុងខេត្តកំពតប្រមាណ ៣០រូប។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ១ថ្ងៃ។

លោក រុន សារ៉ាយ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ គឺមានវាគ្មិន ជាមេធាវីអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានធ្វើបទបង្ហាញច្បាប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធ រួមនឹងបញ្ហានានាដែលកំពុងជួបប្រទះក្នុងការអនុវត្តការងាររបស់អ្នកសារព័ត៌មាន និងដំណោះស្រាយក្នុងគោលបំណងបង្កើនការយល់ដឹង ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា ក្នុងការអនុវត្តវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។

បើតាមប្រធានមន្ទីរព័ត៌មានខេត្តកំពត បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាលើកទី៣ហើយ ដែលអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានសហការជាមួយមន្ទីរព័ត៌មាន ខេត្តកំពត ដើម្បីពង្រឹងសមត្ថភាពការយល់ដឹងដល់អ្នកសារព័ត៌មាន ក្នុងខេត្តកំពត។

លោក អោក សំណាង បានបន្ថែមថា ដោយឡែកពាក់ព័ន្ធនិងវគ្គបណ្ដុះបណ្ដាលថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ដល់អ្នកសារព័ត៌មាន ព្រោះថាសារព័ត៌មាន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម ឱ្យមានការរីកចម្រើន ហើយក្នុងសង្គមមួយ ក៏មិនអាចខ្វះសារព័ត៌មានបានឡើយ ពីព្រោះសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនៃសង្គម ជាអ្នកនាំសារពីប្រជាពលរដ្ឋទៅអាជ្ញាធរ និងពីអាជ្ញាធរទៅកាន់មហាជនវិញប្រកបដោយតម្លាភាព ជឿទុកចិត្តប្រកបតាមវិជ្ជាជីវៈ និងច្បាប់។

ប្រធានមន្ទីរព័ត៌មានរូបនេះ ក៏បានសំដែងក្តីសង្ឃឹម និងផ្ដាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់យកចិត្តទុកដាក់ស្តាប់នូវបទឧទ្ទេសនាមរបស់វាគ្មិន និងរួមគ្នាពិភាក្សាកាន់តែច្បាស់ អំពីច្បាប់ស្ដីពីរបបសារព័ត៌មាន ដើម្បីយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តក្នុងការងាររបស់ខ្លួនឱ្យបានល្អប្រសើរស្របតាមច្បាប់របស់ក្រសួងព័ត៌មាន ប្លែក លឿន ទុកចិត្តបាននៅទីណាពេលណាក៏បាន។

លោកមេធាវី អ៊ុន ច័ន្ទថុល ក៏បានធ្វើបទបង្ហាញ និងពន្យល់ អត្ថាធិប្បាយ ចំណុចសំខាន់ៗពាក់ព័ន្ធនឹងច្បាប់របបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធផ្សេងទៀតដល់អ្នកសារព័ត៌មាន ដើម្បីយកទៅអនុវត្តស្របតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.