ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អ៊ំស្រីមេម៉ាយម្នាក់ ចិញ្ចឹមចៅ០៤នាក់ ជួបនូវបញ្ហាខ្វះខាត ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

អ៊ំស្រីមេម៉ាយម្នាក់ ចិញ្ចឹមចៅ០៤នាក់ ជួបនូវបញ្ហាខ្វះខាត ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ៊ំស្រីមេម៉ាយម្នាក់ ចិញ្ចឹមចៅ០៤នាក់ ជួបនូវបញ្ហាខ្វះខាត ទទួលបានអំណោយពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយទទួលបាននូវសេចក្តីរាយការណ៍អំពីគ្រួសារអ៊ំស្រីម្នាក់ ឈ្មោះ ព្រៀវ វណ្ណារុំ អាយុ៦០ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលជាស្រ្តីមេម៉ាយ ត្រូវបានកូនៗ ទម្លាក់បន្ទុកឲ្យចិញ្ចឹមចៅ០៤នាក់ បានជួបនូវបញ្ហាខ្វះខាត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនដល់អ៊ំស្រី ដល់ផ្ទះជួល។

អំណោយដែលបានយកប្រគល់ជូនដល់ អ៊ំស្រី រួមមាន ថវិកាចំនួន ៥០០,០០០រៀល, អង្ករ០២ការ៉ុង, មី២កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០១កេស, ទឹកដោះគោ០២កេស, ភេសជ្ជៈ០១កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, ម៉ុង០១, ភួយ០១,កន្សែង០១ និងសម្ភារៈក្មេងលេងមួយចំនួនទៀត ជាការចែករំលែក ជួយសម្រាលបន្ទុកដល់អ៊ំស្រីផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.