ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ទំនាស់គ្នារឿងកក់ប្រាក់ទិញដីលក់ដីមួយកន្លែងនៅភូមិគិរីវ័ន្តសែនជ័យដោះស្រាយមិនចេញរហូតប្តឹងផ្តល់ឡើងដល់តុលាការ

ទំនាស់គ្នារឿងកក់ប្រាក់ទិញដីលក់ដីមួយកន្លែងនៅភូមិគិរីវ័ន្តសែនជ័យដោះស្រាយមិនចេញរហូតប្តឹងផ្តល់ឡើងដល់តុលាការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទំនាស់គ្នារឿងកក់ប្រាក់ទិញដីលក់ដីមួយកន្លែងនៅភូមិគិរីវ័ន្តសែនជ័យដោះស្រាយមិនចេញរហូតប្តឹងផ្តល់ឡើងដល់តុលាការ

(ឧត្តរមានជ័យ)ប្រជាពលរដ្ធខ្មែរឥស្លាមរស់នៅភូមិដែលទើបបង្កើតថ្មីកើតទុក្ខមិនសុខចិត្តរឿងបញ្ហាកក់ប្រាក់ទិញដីគេចំនួនទឹកប្រាក់៥ពាន់ដុល្លារ(5000$)ក្នុងផ្ទៃដីទំហំ៣០០មគុណ៣០០មគិតជាផ្ទៃក្រឡាស្មើនិង៩ហិចតាក្នុង90000$(ប្រាំបួនមុឺនដុល្លារអាមេរិច)តែក្រោយមកម្ចាស់ដីនិងអ្នកទិញបានកើតជាទំនាស់គ្នាដោយស្រាយមិនចេញរហូតឡើងដល់តុលាការដែលមានទីស្ថិតនៅត្រង់ចំណុចភូមិគិរីវ័ន្តសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប្រភពពីលោក ហ៊ ប៊ុនធឿន ប្រពន្ធឈ្មោះម៉ាត់សារ៉ស់រស់នៅភូមិគិរីវ័ន្តសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យបានអះអាងនិងបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២ថា រូបគាត់ពីអ្នកប្តីប្រពន្ធបានទិញដីមួយកន្លែងដែលមានទំហំទទឹង៣០០មគុណបណ្តោយ៣០០មគិតជាផ្ទៃក្រឡាស្មើទៅនឹងផ្ទៃដីចំនួន៩ហិចតាស្ថិតនៅភូមិគិរីវ័ន្តសែនជ័យដោយបានទិញពីឈ្មោះ នេត គឹមហាក់ នៅក្នុងតំលៃ90000$(ប្រាំបួនមុឺនដុល្លារ)នៅក្នុងអំឡុងឆ្នាំ២០១៩កន្លងទៅ ហើយក្រោយមកពួកគាត់ពីរនាក់ប្តីប្រពន្ធក៏បានកក់ប្រាក់លើកទី១ទៅឲ្យឈ្មោះនេត គឹមហាក់ប្រពន្ធឈ្មោះប៉ែន និមលរស់នៅភូមិគោកដូង ឃុំទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាបចំនួន5000$(ប្រាំពាន់ដុល្លារ)ដែលមានធ្វើកិច្ចសន្យាកក់ប្រាក់ត្រឹមត្រូវកាលពីថ្ងៃទី១៤ខែ០៩ឆ្នាំ២០១៩ដោយភាគីទាំងសងខាងព្រមព្រៀងគ្នាដោយបានឲ្យប្រាក់ទៅភាគីខាងលោកនេតគឹមហាក់យកទៅរត់ការធ្វើប្លង់កម្មសិទ្ធដីហើយនៅពេលនោះដែរលោក នេត គឹមហាក់ក៏បានឲ្យរូបខ្លួនដែលបានកក់ប្រាក់ហើយធ្វើរៀបចំដីឲ្យស្អាតនិងដាក់ប្រជាពលរដ្ធរហូតមក។លុះដល់ឆ្នាំ២០២២មិនទាន់ឃើញធ្វើប្លង់កម្មសិទ្ធមកឲ្យខាងគាត់ទៀត ហើយក្រោយមកទៀតនៅលើកទី២ក៏ព្រមព្រៀមបានប្រគល់ប្រាក់ម្តងទៀតចំនួន25000$(ពីរមុឺនប្រាំពាន់ដុល្លារទៀតនៅសាលាខេត្តឧត្តរមានថ្ងៃទី១២ខែ០៥ឆ្នាំ២០២២ថ្មីនេះទៅឲ្យឈ្មោះនេតគឹមហាក់សរុបទាំងអស់ស្មើទៅនឹងទឹកប្រាក់សរុប(30000$)មកដល់សព្វថ្ងៃនេះក៏ខាងលោកមិនទាន់បានប្លង់ហើយក៏មានរឿងរ៉ាវគ្នារហូតឈានដល់ម្ចាស់ដីនឹងអ្នកទិញដាក់ពាក្យបណ្តឹងប្តឹងផ្តល់គ្នាដល់តុលាការថែមទៀតចឹងទេក្នុងនាមលោកជាអ្នកកក់ប្រាក់ទិញដីសូមស្នើរឲ្យអាជ្ញាធរជួយរកដំណោះស្រាយណាមួយដើម្បីបញ្ចប់រឿងរបស់ពួកគាត់។

លោកនេត គឹមហាក់ ដែលជាម្ចាស់ដីបានប្រាប់ឲ្យដឹងនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២ថា បញ្ហារឿងរូបលោកលក់ដីចំនួន៩ហិចតានៅត្រង់ចំណុចខាងលើនេះ កន្លងមកកាលពីអំឡុងឆ្នាំ២០១៩រូបលោកពិតជាបានលក់ដីទៅឲ្យឈ្មោះ ហ៊ ប៊ុន ធឿននិងប្រពន្ធឈ្មោះម៉ាត់សារ៉ស់ពិតប្រាកដមែនក្នុងតំលៃប្រាំបួនមុឺនដុល្លារមែនតែក្រោយមក៏បានទទួលលុយកក់៥ពាន់ដុល្លារហើយក្រោយមកទៀតលើកទី២នោះចំនួន២មុឺនប្រាំពាន់ដុល្លារទៀតដោយឡែកបន្ទាប់មកទៀតភាគីខាងលោកហ៊ប៊ុនធឿនមិនទាន់ប្រគល់លុយឲ្យគ្រប់ចំនួនផងហើយលោកក៏បានជីកស្រះនិងសាងសង់លំនៅឋានលើដីរបស់គាត់ហើយក៏មានរឿងរ៉ាងទំនាស់គ្នាជាបន្តបន្ទាប់ដោះស្រាយគ្នាមិនចេញនោះទេហើយបញ្ហារឿងលោកចោទទៅលើលោកហ៊ ប៊ុនធឿននោះវិញថាបានសាងសង់លើដីរបស់គាត់ក៏លោកមានឯកសារមកបញ្ជាក់ច្បាស់លាស់ដែរ។

បើតាមការឲ្យដឹងពីលោក ហួន វ៉ាន់និតអភិបាលរងខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២ថា ក្នុងរឿងទំនាស់គ្នារវាងលោកហ៊ ប៊ុនធឿននិងលោកនេត គឹមហាក់ពាក់ព័ន្ធរឿងទិញដីលក់ដីនៅត្រង់ចំណុចខាងលើលោកពិតជាបានទទួលស្គាល់មែន ហើយកន្លងមកខាងខេត្តក៏បានអញ្ជើញពួកគាត់ទាំងសងខាងដើម្បីធ្វើការដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការការ តែពួកគាត់ទាំងពីរពុំព្រមទទួលស្គាល់ការដោះស្រាយពីអាជ្ញាធរខេត្តឲ្យបញ្ចប់រឿងនោះដែររហូតមានបណ្តឹងដល់តុលាការ។លោកអភិបាលរងខេត្តដដែលក៏បានបញ្ជាក់បន្ថែមថាក្នុងករណីរឿងនេះលោកក៏បានរាយការជូនលោកអភិបាលខេត្តដែរ ហើយលោកអភិបាលខេត្តក៏បានឆ្លើយតបមកវិញថានិងខិតខំព្យាយាមដោះស្រាយជូនពួកគាត់ក្នុងនាមរដ្ធបាលខេត្តនឹងរកពេលវេលានៅថ្ងៃណាមួយដោះស្រាយជូនពួកគាត់ឲ្យចប់នូវបញ្ហាទាំងនេះឲ្យខានតែបានកុុំឲ្យមានរឿងវែងឆ្ងាយបន្តទៅមុខទៀត។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.