ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ឈ្មួញបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ទាំងយប់ទាំងថ្ងៃលោក កែ គីលីន ប្រធានស្នាក់ការច្រករបៀងព្រះអាទិត្យ សប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ

ឈ្មួញបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ទាំងយប់ទាំងថ្ងៃលោក កែ គីលីន ប្រធានស្នាក់ការច្រករបៀងព្រះអាទិត្យ សប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឈ្មួញបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ទាំងយប់ទាំងថ្ងៃលោក កែ គីលីន ប្រធានស្នាក់ការច្រករបៀងព្រះអាទិត្យ សប្បាយប្រមូលលុយពីបទល្មើសព្រៃឈើ

ប្រជាសហគមន៍ការពារព្រៃឡង់ ក្នុងឃុំមានរិទ្ធ បានឲ្យដឹងថាលោក កែ គីលីន ប្រធានស្នាក់ការច្រករបៀងព្រះអាទិត្យ កំពុងតែសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងត្រជាក់ចិត្ត គ្មានញញើតអ្វីទាំងអស់។ អ្នកចូលព្រៃកាត់រំលំអារច្រៀកឈើ ហើយដឹកជញ្ជូនឈើតាមគោយន្តកន្រ្តៃ ឆ្លងកាត់ច្រករបៀងព្រះអាទិត្យ ចូលមកភូមិសំអោង និងភូមិស្វាយ ឃុំមានរិទ្ធ សុទ្ធតែត្រូវបង់លុយតាមការកំណត់របស់លោក កែ គីលីន ទើបអាចចៀសផុតពីការបង្ក្រាប។ រីឯលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក​ កែ គីលីន ប្រធានស្នាក់ការច្រកររបៀងព្រះអាទិត្យ និងក្រុមមន្រ្តីបរិស្ថាន ប្រចាំតំបន់ព្រៃឡង់ នៃឃុំមានរិទ្ធ ធ្វើអ្វីៗតាមអំពើចិត្ត។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិសំអោង និងភូមិស្វាយ ឃុំមានរិទ្ធ បានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញនៅតែអាចចូលកាប់ឈើដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ចូលមកក្នុងមូលដ្ឋានពួកគាត់យ៉ាងអនាធិបតេយ្យដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឈ្មួញទាំងនោះទេ។ ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក កែ គីលីន ប្រធានស្នាក់ការច្រករបៀងព្រះអាទិត្យ ទេនោះ គ្មាននរណាចូលកាប់ឈើ ដឹកជញ្ជូនឈើចេញពីព្រៃឡង់ ភូមិសំអោង​ និងភូមិស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បានឡើយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក​ ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ពិនិត្យឡើងវិញខ្លះផង ព្រោះព្រៃឡង់ ក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា​ បើគ្មានការបើកដៃពីសំណាក់មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ​ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ទេនោះ គឺឈ្មួញមិនអាចដឹកជញ្ជូនឈើតាមរថយន្តកន្រ្តៃ ចេញពីព្រៃទៅដល់គោលដៅបានទេ។ ហេតុនេះលោក ងួន​ រតនៈ អភិបាលខេត្តកំពង់ធំ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក កែ គីលីន ល្បីខាងប្រមូលលុយពីបទល្មើសព្រៃឈើជាយូរមកហើយ។ ប្រសិនបើនៅតែបណ្ដែតបណ្ដោយតទៅទៀតនោះ គឺព្រៃឡង់ នៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវវិនាសក្នុងពេលឆាប់ៗខាងមុខ។រងចាំបន្ត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.